Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់ចប់ទេ ! ក្រោយឃើញអតីតភរិយា ឡើងទៅតុលាការថ្ងៃមុនហាក់មិនអត់ឱនទោស ស្រាប់តែលោក ឌួង ឆាយ ចេញមកប្រតិកម្មយ៉ាងខ្លីថា…

ភ្នំពេញ ៖ រឿងរ៉ាវបែកបាក់ជីវិតគូ រវាងអតីតឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា គិតមកទល់ពេលនេះគឺមានរយៈពេលច្រើនខែមក ពោលគឺបន្ទាប់ពីអ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារប្រកាសជាសាធារណៈអំពីដំណឹងលែងលះ និងឈប់ទទួលស្គាល់លោក ឌួង ឆាយ ជាស្វាមីតទៅទៀត នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលស្ទើរតែមិនចង់ជឿ ប៉ុន្តែ អ្វីៗគឺជាការពិត។

ក្រោយរឿងលែងលះនេះ ត្រូវបានផ្ទុះឡើង អ្នកនាង ដេត ម៉ាលីណា ក៏បានទម្លាយចេញវីដេអូឃ្លីប បង្ហាញពីអតីតស្វាមី បានប្រើអំពើហិង្សាយ៉ាងសាហាវៗ និងសូម្បីតែគំរាមបាញ់សម្លាប់ ដែលឃើញហើយធ្វើឲ្យមហាជនរន្ធត់ចិត្ត និងអាណិតអាសូរដល់ ដេត ម៉ាលីណា យ៉ាងខ្លាំង ដែលមិននឹកស្មានថា លោក ឌួង ឆាយ ជាមនុស្សកាចសាហាវឃោរឃៅដល់ថ្នាក់សោះ។ មិនត្រឹមតេប៉ុណ្ណឹង ដេត ម៉ាលីណា ក៏នៅបានទម្លាយរឿងរ៉ាវជាច្រើនទៀត ដែលអតីតស្វាមី បានធ្វើមិនគប្បីមកលើខ្លួន។

ក្រោយមក លោក ឌួង ឆាយ ដែលហាក់ដឹងពីទង្វើដ៏មិនគួរគប្បីរបស់ខ្លួន ក៏បានព្រមទទួលយកនូវរាល់កំហុសគ្រប់យ៉ាង ហើយទីបំផុត ក៏បានសម្រេចចិត្តកោរសក់បួស ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយ ដែលខ្លួនបានសាងកន្លងមក។

តែទោះយ៉ាងណា ថ្មីៗនេះ គេក៏បានឃើញអ្នកនាង ដេត ម៉ាលីណា បានឡើងតុលាការតាមដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលទំនងជាពាក់ព័ន្ធករណីបណ្តឹងលើ អតីតស្វាមី ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សាមកលើខ្លួនកាលពីកន្លងទៅ។ ប៉ុន្តែ នៅពេលនោះ មហាជនក៏មិនទាន់ដឹងថា អ្នកនាង ដេត ម៉ាលីណា ឡើងទៅតុលាការដោយសាររឿងនេះ ឬជារឿងអ្វីផ្សេងនោះទេ។

ថាមែនៗ ដូចការគិតមិនខុស ព្រោះថា នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក៏ស្រាប់តែលោក ឌួង ឆាយ បានបង្ហោះសារភ្ជាប់រូបភាពទាក់ទងនឹងអតីតភរិយាឡើងតុលាការ ដោយបានបញ្ជាក់យ៉ាងខ្លីថា៖ “អរគុណចំពោះការបន្តប្តឹងខ្ញុំទាំងដែលខ្ញុំសូមបញ្ចប់ មនុស្សមិនគោរពសម្តី គ្មានថ្ងៃដឹងកំហុសខ្លួនឯង បានធ្វើដាក់អ្នកដទៃ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×