Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញ ៖ គ្រប់មន្ត្រីនគរបាលទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីធ្វើការផ្សព្វផ្សាយបន្ថែម បើសិនជាមានករណីយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ (ក២) និងសៀវភៅស្នាក់នៅ (ក៤) របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគបាលរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមដានជាប្រចាំដោយយកចិត្តទុកដាក់ រាល់ខំមិនរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការឆ្លើយតប ចាត់វិធានការ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសមានប្រជាពលរដ្ឋមួយចំនួន ក៏បានទាក់ទងរាយការណ៍មកលេខទូរសព្ទ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនង ចំពោះអ្នកដែលទៅធ្វើសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅមានការយឺតយាវ ពីសំណាក់មន្ត្រីនគរបាល។

លោកស្នងការបានបន្តថា ភ្លាមៗបន្ទាប់ពីទទួលបានការទាក់ទងតាមទូរស័ព្ទ ក៏ដូចជាខំមិនចូលផេកឯកឧត្តម ស ថេត និងផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារបានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ ដើម្បីទាក់ទងភ្លាមៗទៅប្រជាពលរដ្ឋ និងធ្វើជូនគាត់ភ្លាមៗតែម្តង ។

សូមបញ្ជាក់ថាការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ ដូចជា :
១. អត្តសញ្ញាណបណ្ណ សញ្ញាតខ្មែរ (ចំពោះជនបរទេស សេចក្តីចម្លងព្រះរាជក្រឹត្យចូលសញ្ញាតខ្មែរ )
២. សេចក្តីចម្លងសំបុត្រកំណើត
៣. សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍
៤. លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ ។ ល៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×