Facebook កាលពីថ្ងៃសុក្រ បានប្រកាសថា ខ្លួនបានហាមឃាត់ដោយ បានបិទគណនីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trum រយៈពេល ២ ឆ្នាំ ដោយនិយាយថា លោកសមនឹងទទួលការដាក់ទណ្ឌកម្មជាអតិបរមា ចំពោះការបំពានច្បាប់វេទិកា ទៅលើការវាយប្រហារដ៏សាហាវមួយ ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក ទៅលើសេតវិមាននៅក្នុងទីក្រុង កាលពីថ្ងៃទី ៦ ខែមករា។ ការដាក់ទណ្ឌកម្មលោក Trump ដកនូវគណនីរបស់គាត់ចេញ ពីប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សដ៏ធំមួយនេះ គឺមានប្រសិទ្ធិភាពគិតចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុនក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ខ្លួនអាចនឹងអនុញ្ញាតឱ្យគណនីហ្វេសប៊ុក និង Instagram របស់អតីតប្រធានាធិបតី Donald Trum ចូលមកវិញក្នុងខែមករា ឆ្នាំ២០២៣។ ហើយនៅពេលនោះ ក្រុមហ៊ុនប្រព័ន្ធនឹងបន្តធ្វើការវាយតម្លៃឡើងវិញថា តើហានិភ័យចំពោះសុវត្ថិភាព សាធារណៈនៃការអនុញ្ញាតឱ្យលោក Trump ចូលក្នុងសេវាកម្មរបស់ខ្លួន អាចនឹងស្រកចុះឬអត់។

ក្រុមហ៊ុនបាននិយាយនៅក្នុងប្លុកថា “យើងនឹងវាយតម្លៃកត្តាខាងក្រៅរួមមានករណីអំពើហឹង្សា ការរឹតត្បិតលើការប្រជុំ ដោយសន្តិវិធី និងសញ្ញាសម្គាល់នៃភាពវឹកវរស៊ីវិល។ ប្រសិនបើយើងកំណត់ថា នៅតែមានហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ យើងនឹងពង្រីកការរឹតបន្តឹងសម្រាប់ រយៈពេលដែលបានកំណត់ ហើយបន្តវាយតម្លៃម្តងទៀត រហូតទាល់តែហានិភ័យនោះបានថយចុះ”។
ពិតណាស់ ប្រសិនបើលោក Trump ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សេវាកម្មនេះវិញ ហើយលោក Trump នៅតែរំលោភបំពាន លើច្បាប់នៃការសម្របសម្រួលមាតិការបស់ក្រុមហ៊ុន នោះនឹងមានការដាក់ទណ្ឌកម្ម យ៉ាងឆាប់រហ័សប្រឆាំងលោកបន្ថែមទៀត។

ការព្យួររយៈពេល ២ ឆ្នាំនេះ នឹងរារាំងលោក Trump ពីការប្រើប្រាស់ហ្វេសប៊ុក ឬ Instagram ក្នុងការចាក់ផ្សាយដល់អ្នកគាំទ្ររបស់លោក រហូតដល់ក្រោយពាក់កណ្ដាលនៃការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២២ ។
ការសម្រេចចិត្តនេះ គឺជាសកម្មភាពដ៏ចាំបាច់បំផុតរបស់ហ្វេសប៊ុក ប្រឆាំងនឹងលោក Trump ក្នុងការដឹកនាំរយៈពេល ៤ ឆ្នាំរបស់គាត់។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានកំណត់ហើយថា ការព្យួររយៈពេល ២ ឆ្នាំនេះ វាគឺជារយៈពេលដ៏សមស្រប ដើម្បីអនុញ្ញាតឱ្យមានរយៈពេលសុវត្ថិភាព បន្ទាប់ពីសកម្មភាពនៃការបះបោរកាលពីថ្ងៃទី៦ ខែមករា ហើយវាជាការផ្អាកគ្រប់គ្រាន់គួរឱ្យកត់សម្គាល់ដែលជាការរាំងដល់លោក Trump និងអ្នកដទៃទៀតពីការរំលោភបំពានម្តងទៀត នៅពេលអនាគត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ cnbc)




