Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ១៥៦ថ្ងៃ ៖ មនុស្សចំនួន ៦៣២នាក់ស្លាប់ និងរបួស ១៦១៨នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី៥ ខែមិថុនានេះថា រយៈពេល ១៥៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១១២៣លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៣២នាក់ និងរបួសចំនួន ១៦១៨នាក់ ក្នុងនោះធ្ងន់ចំនួន ៩២៤នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ២នាក់ និងរបួសធ្ងន់ ៤នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៥៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨៧៧២៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៣៤៦៦គ្រឿង និងរថយន្តចំនួន ២៤២៥៨គ្រឿង ក្នុងនោះរថយន្តតូច ១៨៦៣០គ្រឿង និងធំ ៥៦២៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×