Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុ​ជាមាន​រោងចក្រ​ផលិត​បេតុង​កៅស៊ូ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្ថាបនា​ផ្លូវ​មានគុណ​ភាព​នៅ​កម្ពុជា

ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ រោងចក្រ​ផលិត​បេតុង​កៅស៊ូជា​លេី​ក​ដំបូង នៅក្នុង​ប្រទេស​កម្ពុជានឹងលេច​ចេញ​រូបរាង​ជា​ផ្លូវការ​នៅក្នុង​ទឹកដី​ខេត្ត​កែប ដែល​វា​នឹង​បម្រើ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ការសាងសង់​ផ្លូវ​ប្រភេទ​បេតុង​កៅស៊ូ AC​ នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រូវការ​អភិវឌ្ឍ​ផ្លូវ​រាប់រយ រាប់ពាន់​ខ្សែ​ជា​បន្តបន្ទាប់​ទៀត​។​

​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​ដំបូង​នេះ មាន​រូបរាង​ជា​បណ្ដើៗ​ហើយ គ្រាន់តែ​មិនទាន់​សម្ពោធ​ជា​ផ្លូវការ​តែប៉ុណ្ណោះ ហើយ​វា​មាន​ទីតាំង​ស្ថិតក្នុង​ទឹកដី ខេត្ត​កែប ជាប់​ព្រំប្រទល់​ខេត្តកំពត វា​នឹង​ជួយ​ធ្វើឱ្យ​ដំណើរការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា ប្រភេទ ផ្លូវ​AC (​ផ្លូវ​បេតុង​ខាងក្រោម មាន​កម្រាស់​ក្រាស់​អ៊ុត​កៅស៊ូ​ពីលើ​) កាន់តែ​មានការ​អភិវឌ្ឍ​ច្រើន​ខ្សែ និង​ការស្ថាបនា​មាន​ភាព​ឆាប់រហ័ស និង​មាន​គុណភាព​ខ្ពស់ កាត់បន្ថយ​ការចំណាយ​ថវិការដ្ឋ​ច្រេី​ន​ក្នុង​ការទិញ បេតុង កៅស៊ូ មកពី​ក្រៅប្រទេស ឬក៏​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​បរទេស​ទាំងស្រុង​ពេក​។​

​ការបង្ហាញ​រោងចក្រ​ផលិត​បេតុង​កៅស៊ូ សម្រាប់​ស្ថាបនា​ផ្លូវ​បេតុង​កៅស៊ូ​​ AC នេះ ធ្វើឡើង​ដោយ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងឱកាស ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ទីតាំង​ដាក់​ដំឡើង​គ្រឿងចក្រ​ផលិត​បេតុង​កៅស៊ូ នៅក្នុង​ទឹកដី​ខេត្ត​កែប ជាប់​ព្រំប្រទល់​ខេត្តកំពត នា​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នៅក្នុង​ខេត្ត​កែប​នេះ គឺ​រឹងរឹតតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការងារ​យក​បេតុង​កៅស៊ូ​ទៅ​សាងសង់​ផ្លូវជាតិ​លេខ ៣១, ៤១ និង ៣៣ ដែល​នឹង​ត្រៀម​ធ្វេ​ី​ការជួលជុល កែរ​ប្រែ​ឱ្យទៅជា​ផ្លូវ​បេតុង​កៅស៊ូ AC ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ សម្រាប់​រោងចក្រ​ផលិត​បេតុង​កៅស៊ូ​នេះដែរ ក្រសួង​សាធារណការ ក៏​នឹង​ត្រៀម​ធ្វើជា​កន្លែង​ស្វ័​យ័​ត​មួយ ដើម្បី​ផលិត​បេតុង​កៅស៊ូ​លក់​ឱ្យ​ខាង​វិស័យ​ឯកជន ដែល​ត្រូវការ​ផងដែរ​៕ ពិសិដ្ឋ CEN​

×