ភ្នំពេញ ៖ រថយន្ ដrang rover មួយគ្រឿង បើកទៅបុកយុវជន ២នាក់ កំពុងជិះម៉ូតូចំពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចស្ពាននាគ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរគ្រោះដែលបានស្លាប់មិនស្គាល់អត្តញ្ញាណ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពលកើតហេតុគេឃើញយុវជន ២នាក់ជិះ ម៉ូតូហុងដាទ្រីមសង់ស៊េរី ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IK-1710 ក្នុងទិសដៅពីត្បូងមកជើងក្នងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2Q-9333 បើកបរដោយបុរសម្នាក់និងនារីម្នាក់ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនដូចហោះ ក៏មកបុកចំពីខាងក្រោយម៉ូតូពេញទំហឹងខ្ទាតទៅបុកខឿនផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ម្នាក់និង ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ចំណែករថយន្ដបង្កធ្លាក់កាងមុខរងការខូចខាត រីឯម្ចាស់រថយន្ដបង្កវិញត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុរួចក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញដើម្បីឲ្យចុមកវាស់វែងយករថយន្ដបង្កនិង ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករបស់ស្នងរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចយកទៅតំម្កល់ទុកក្នុងវត្ត ដើម្បីរងចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណ៕ រក្សាសិទ្ធិដោយ៖ សាមេត




