Thursday, July 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​បិទ​កម្មវិធី Twitter កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​លុប Tweet មួយ​របស់​ប្រធានាធិបតី Muhammadu Buhari

ភ្នំពេញ ៖ ប្រទេស​នី​ហ្សេ​រី​យ៉ា ដែលជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើនជាងគេ​បំផុត​ក្នុង​ទ្វីបអាហ្វ្រិក (​ប្រជាជន ២០៦ លាន​នាក់​) បាន​ផ្អាក​ជា​ស្ថាពរ​ដំណើរការ​របស់​ក្រុមហ៊ុន Twitter នៅក្នុង​ប្រទេស​ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​លុប Tweet មួយ​របស់​ប្រធានាធិបតី Muhammadu Buhari ដោយ​សម្អាងថា Tweet របស់លោក​ប្រធានាធិបតី​ប្រទេស​នេះ​បាន​បំពាន​បទបញ្ញត្តិ​របស់​ខ្លួន នឹះ​បើតាម កាសែត បាងកក​ប៉ុ​ស្ត ចេញផ្សាយ​ថ្ងៃអាទិត្យ ទី ៦ មិថុនា ២០២១​។​

​ចំណែក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី ៦ មិថុនា ២០២១​បានចេញ​ផ្សាយ​ព័ត៌មាន​ដូច្នេះ​ថា រដ្ឋាភិបាល​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរ​សព្ទ​បិទ​កម្មវិធី Twitter ដោយ​មិនមាន​ពេល​កំណត់ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​លុបចោល​ផុស (post) របស់លោក​ប្រធានាធិបតី Buhari កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ នៅក្នុង​សេចក្ដីប្រកាស រដ្ឋាភិបាល​ក៏បាន​ធ្វើការ​ចោទប្រកាន់​ក្រុមហ៊ុន​ទំនាក់ទំនង​សង្គម​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ថា កម្មវិធី​នេះ​ត្រូវបាន​ប្រើ​ទាក់ទង​ទៅនឹង​សកម្មភាព​ដែលនាំឱ្យ​អន្តរាយ​ដល់​ស្ថិរភាព​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​បិទ​កម្មវិធី Twitter នៅ​ល្ងាច​ថ្ងៃ​សុក្រ អ្នកប្រើប្រាស់​ភាគច្រើន​មិនអាច​បើក​ប្រើ​កម្មវិធី​នេះ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន​បាន​ប្រើ​កម្មវិធី virtual private network (VPN) ដើម្បី​អាច​បន្ត​ប្រើ​កម្មវិធី Twitter​។

​គួរ​បញ្ជាក់ដែរថា នាពេល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រមាណ​ជាង ៣៩​លាន​នាក់ ដែល​កំពុង​ប្រើ​កម្មវិធី Twitter នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×