Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រើនរំលឹក​នគរបាល​ការពារ​ព្រំដែន​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​

ខេត្ត​ត្បូងឃ្មុំ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ​ម៉ុ​ន មាគ៌ា បាន​ក្រើនរំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន ឲ្យ​យកចិត្តទុកដាក់​ល្បាត​ការពារ ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ការកសាង​អភិវឌ្ឍ និង​ការយកចិត្តទុកដាក់​ជីវភាព សុខភាព បងប្អូន​នគរបាល​ព្រំដែន ។​

នៅ​ព្រឹក​ថ្ងៃ​០៥ មិថុនា ២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​សហការី បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ ប៉ុស្តិ៍នគរបាល​ព្រំដែន ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦១៥ ដែល​នឹងត្រូវ​សាងសង់​ថ្មី ក្នុងនោះ​រួមមាន ១- ប៉ុស្តិ៍នគរបាល អន្លង់​ជ្រៃ តាម​បទដ្ឋាន និង​ថវិកា​ក្រសួងមហាផ្ទៃ លើ​ទំហំ​ដី ៨០ គុណ ៩០ ម៉ែត្រ ២- ស្នាក់ការ​ត្រួតពិនិត្យ ប៉ុស្តិ៍​អន្លង់​ជ្រៃ ទំហំ ១២​គុណ​៨​ម៉ែត្រ (​ថវិកា​សប្បុរសជន​) ៣- ប៉ុស្តិ៍នគរបាល ត្រាច​ខោល តាម​បទដ្ឋាន និង​ថវិកា​ក្រសួងមហាផ្ទៃ លើ​ទំហំ​ដី ៦៧ គុណ ៨៨ ម៉ែត្រ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ បាន​ក្រើនរំលឹក បងប្អូន​នគរបាល​ការពារ​ព្រំដែន ឲ្យ​យកចិត្តទុកដាក់​ល្បាត​ការពារ ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ និង​រក្សាបាន​អនាម័យ ពិសេស​អនុវត្ត​វិធានការ​សុខាភិបាល និង ៣​កុំ ៣​ការពារ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×