Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​ទំនាស់ លោកស្រី ទ្រី ដា​ណា ចាប់​ភាគី​ម្ខាង​ទៀត​ដាក់គុក អ្នកខ្លះ​ថា មិន​សម​ហេតុផល ចូល​ដល់ដៃលោក ដួង តារា

​ជឿជាក់ថា ប្រិយមិត្ត និង​មហាជន​ជាច្រើន នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដឹង​រឿងរ៉ាវ​នេះ​ខ្លះ​រួចហើយ ទាក់ទង​នឹង​អតីត​ម្ចាស់​ប្រេន CTM ដែលជា​តំណាង​របស់​ក្រុមហ៊ុន ដា​ណា ទ្រី មានឈ្មោះ ណើ ចាន់​ត្រា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ដែលមាន​ទឹកប្រាក់​ប្រមាណ​ជិត ៨០​ម៉ឺន​ដុល្លារ រឿង​លក់​ផលិតផល​សម្អាង​ខ្យល់ ទៅ​ឲ្យ​តំណាង​ចែកចាយ​ចំនួន ១២ នាក់​ទៀត​។​

​ទោះជា​យ៉ាងណា អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ គឺ​ក្រោយ​រឿងក្តី​នេះ​បានកើត​ឡើង គេ​ក៏​ស្រាប់តែ​បានឃើញ​ប្តី​របស់​ស្ត្រី​ខាងលើ ដែលមាន​ឈ្មោះថា ម៉េ​ត បាន បាន​ចេញមុខ​និយាយ​មិន​ខ្លាច ដោយ​ថា​នេះ​ជា​ល្បិចកល​រៀប​អន្ទាក់​ធ្វើ​ស៊ី​ដោយ​ដាក់​ចំៗ​ថា អ្នកស្រី ទ្រី ដា​ណា គឺជា​អ្នក​ដែល​ស្ថិតនៅ​ពីក្រោយ​តំណាង​ទាំង​១២​នាក់ ដែល​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​ប្រពន្ធ​របស់គាត់​, ក្នុងនោះ លោក ម៉េ​ត បាន បានបញ្ជាក់​តាមរយៈ​វីដេអូ​ជារឿយៗ និង​ក៏​ដូច​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ដើម្បី​ឲ្យ​បងប្អូន​មហាជន ជាពិសេស​តំណាងៗ​ចែកចាយ​ដទៃទៀត បានដឹងថា «​ខ្ញុំ​ធ្វើឡើង ដើម្បី​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​របស់ខ្ញុំ ជាពិសេស​ភា​រិ​យា​របស់ខ្ញុំ (​ណើ ចាន់​ត្រា​) ដែល​ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា និង​បក្សពួក ១២​នាក់ ទម្លាក់កំហុស​ទាំង​គ្មាន​ភស្តុតាង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៧ ខែ​ឆ្នូ ឆ្នាំ​២០២០ បច្ចុប្បន្ន​ភរិយា​របស់ខ្ញុំ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធ​ធនាគារ​ព្រៃ​ស​។​

​ប៉ុន្តែ បើទោះជា​ប្តី​រូបនេះ ខំ​ចេញ​វីដេអូ​បកស្រាយ និង​ទម្លាយ​ចេញ​ភស្តុតាង​យ៉ាងច្រើន ជុំវិញ​ការ​ការចាប់ខ្លួន​ប្រពន្ធ​របស់គាត់​ទាំង​អយុត្តិធម៌​បែបនេះ​យ៉ាងណា ក៏​គេ​ពុំ​ឃើញ​មាន​សារព័ត៌មាន​ណា​ហាក់​ចាប់អារម្មណ៍ ចុះផ្សាយ​ដើម្បី​ឲ្យ​រឿងនេះ​ត្រូវបាន​ដឹងឮ​សុសសាយ ដូច​រឿងក្តី​ដទៃទៀត​ដែល​មិនយូរប៉ុន្មាន​បានទទួល​ពន្លឺយុត្តិធម៌​នោះទេ​។​

​ពិតណាស់ ព្រោះតែ​អាណិត​កូនស្រី និង​ជាពិសេស គឺ​ចៅ​តូចៗ​ទាំងពីរ យំ​នឹក​ម្តាយ​រាល់ថ្ងៃ ខណៈដែល​យុត្តិធម៌​ហាក់​គ្មាន​ពន្លឺ​សោះ​សម្រាប់​កូនស្រី នៅពេលនេះ ម្តាយ​របស់ ណើ ចាន់​ត្រា ដែលមាន​វ័យចាស់​ជរា​ទៅហើយ បាន​ខិតខំ​ស្វះស្វែង និង​ដាច់ចិត្ត​ដាក់ពាក្យ​គោរព​សុំ​ជំនួយ​ពី សម្តេច​តេ​ជោ ហ៊ុន សែន ព្រោះថា គឺ​មានតែ​សម្តេច​ប៉ុណ្ណោះ ដែល​អាចជួយ​រក​យុត្តិធម៌​ជូន​រាស្ត្រ​ស្លូតត្រង់ ដែល​ត្រូវ​អ្នកមានអំណាច​រំលោភបំពាន។​

​នេះ​បើតាម លោក ដួង ដា​រា ដែលជា​ជំនួយការ​ផ្ទាល់ សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ជុំវិញ​រឿងក្តី​នេះ តាមរយៈ​បណ្តាញ​សង្គម​ថា អរគុណ​សន្តិភាព កាលពីពេល​ថ្មីៗ​នេះ លោកយាយ រី​ម វណ្ណា​រី អាយុ​ ៦៧​ឆ្នាំ បានដាក់​ពាក្យ​គោរព​សុំ​ជំនួយ​អន្តរាគមន៍​មកកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូនស្រី​គាត់ ឈ្មោះ ណើ ចាន់​ត្រា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធ​ធនាគារ​ព្រៃ​.​ស​អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកហើយ​។​

​លោក ដួង ដា​រា ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ប្អូនស្រី ទ្រី ដា​ណា និង​ស្វាមី ហើយ​ស្តាប់​រឿងរ៉ាវ​ទាំងសងខាង​បាន​យល់​មួយចំនួនធំ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​។ ខ្ញុំ​នឹង​បន្ត​ជួបពិភាក្សា​ជាមួយ​ប្អូនស្រី​ថែមទៀត ដើម្បី​ស្វែង រក​ដំណោះស្រាយ​ល្អ​សមរម្យ​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រវាង​ប្អូនស្រី ទ្រី ដា​ណា និង ប្អូនស្រី ណើ ចាន់​ត្រា​។

​អរគុណ​បងប្អូន​ដែល​ឈឺឆ្អាល​បានស្នើ​សុំ​ខ្ញុំ​ឱ្យជួយ​ពិ​និត្យ​ដោះស្រាយ​រឿង​វិវាទ​នេះ​។ ខ្ញុំ​នឹង​ជួយ​ពិនិត្យ​សំណុំរឿង​មួយ​នេះ​ឱ្យបាន​ល្អិតល្អន់​បំផុត​, ហើយ​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​កុំ​ចាក់​សាំង​បន្ថែម​។ ពិតណាស់ ខ្ញុំ​ស្វែង​រកតែ​ការពិត ត្រឹមត្រូវ ដោយ​មិន​លំអៀង ឬ​កាន់ជើង​ទៅលើ​ភាគី​ណាមួយ​ឡើយ​។ ដំណោះស្រាយ​ដែល​ល្អ​បំផុត​ពេលនេះ គឺ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ ដែលជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង ដោយ​គ្មាន​ការរើសអើង​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​យ៉ាងច្រើន បាន​សម្តែង​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ លោក ដួង ដា​រា ដែល​បាន​ជួយ​អន្តរាគមន៍​ចំពោះ​ក្តី​នេះ​។ ក្នុងនោះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ក្នុងចំណោម​អ្នកដទៃ​យ៉ាងច្រើន​ទៀត​ដែល​បាន​គាំទ្រ បាន​មានមតិ​លើកឡើងថា «​ក្នុងនាម​ជាម​នុស្ស​ស្គាល់គ្នា អ្នក​ខេត្ត​រួមគ្នា​សូម​បងប្រុស​ជួយ​អន្តរាគមន៍​ចំពោះ​រឿងនេះ​ផង ព្រោះ​បងស្រី ណេី ចាន់​ត្រា ជា​កូន​អ្នក​កសិករ មិន​ស្គាល់​អ្នកមានអំណាច​ណា​ដែល​អោយ​គាត់​ពឹងពាក់​បានទេ , បេី​និយាយ​តាម​ការពិតទៅ​មាន​អ្នកខ្លះ​មានទោស​រហូតដល់​សម្លាប់​មនុស្ស​ដោយ​អ​ចេតនា​ផង ក៏​គេ​អាច​នៅក្រៅ​ឃុំ​បានដែរ តេី​ទោស​ទាន់​របស់គាត់​កម្រិត​ណា​ទៅ ទេី​ប​ដាក់គុក​បែបនេះ ប្តី​គាត់​តែងតែ​បង្ហាញ​ភ​សុ្ត​តាង​រហូត តែ​មិនដែល​ឃេី​ញ​ព័ត៌មាន​ណា​ផ្សាយ​សោះ សង្ឃឹមថា អ្នកមាន និង​អ្នកក្រ មាន​យុត្តិធម៌​ដូចគ្នា និង​អាណិត​ដល់​ក្មេងៗ​ដែល​កំពុង​ទទ្ទឹង​រង់​ចាំ​មេី​ល​ផ្លូវ​ម្តាយ ដែល​ទទួលរង​នូវ​សភាព​បែបនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹមហុង​

×