Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ឈ្មោះ ចំណាំ​មុខ ទុក​ឲ្យ​ឲ្យ​ហើយ​ទៅ​ប្រុសៗ ព្រោះថា​ម្នាក់ៗ​សាក់​ពិតជា​មិនធម្មតា​ទេ ទើប​វាយ​ដៃគូ​ឲ្យ​សន្លប់​ទីក​ទី​១ (​វីដេអូ​)

​កំពង់ចាម ៖ ជាការ​ពិតណាស់ ក្មេងៗ​ប្រុស​ស្រី​សម័យ​ឥឡូវ ឬ ហៅថា​សម័យ​ជឿនលឿន​មួយចំនួន ជាពិសេស​កំពុង​ស្ថិតក្នុង​វ័យ​ជំទង់ៗ មិន​ថា​នៅទីណា​នោះទេ គឺ​ឃើញថា បាន​ភ្លេច​អស់ហើយ​ការសិក្សា​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា ដោយ​នាំគ្នា​បង្កើតជា​ក្រុម​បងតូច​បងធំ មាន​បក្ខ​មាន​ពួក បង្ក​ភាពអសន្តិសុខ​ផ្សេងៗ​នៅក្នុង​សង្គម ដោយ​ពុំបាន​គិតថា ទង្វើ​ទាំងនោះ​នាំ​ឲ្យ​បាត់បង់​ភាពថ្លៃថ្នូរ កិត្តិយស​គ្រួសារ និង​ក៏​ដូច​មុខមាត់​ប្រទេស​នោះឡើយ​។​

​ជាក់ស្តែង ដូច​ក្រុម​ក្មេងស្រី​នៅតាម​ស្រុកស្រែ​ទាំងនេះ​ជា​គំរូ​ដ៏​អ​ក្រក់ ត្រូវបាន​នគរបាល​ស្រុក​កំពុងសៀម ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​លើក​ក្រុមបក្ខ​ពួក​ទៅ​វាយ​លើ​ដៃគូ​ជម្លោះ​តាម​ការ​ណាត់ និង​បោក​ផ្តួល​ក្មេងស្រី​ម្នាក់​ជា​គូ​ជម្លោះ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​សន្លប់​ស្តូកស្តឹង​ភ្លាមៗ​ដ៏​គួរ​ឲ្យ​រន្ធត់ ស្ថិតក្នុង​ភូមិ​កំពង់​ចារ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១​។​

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ក្រោយពេល​ចាប់ខ្លួន សមត្ថកិច្ច​ពុំ​ត្រឹម​បង្ហាញមុខ​ទេ គឺ​ថែមទាំង​បង្ហាញ​សាក់​ឲ្យ​មហាជន​បានឃើញ​ទៀតផង ដែល​ក្រុម​នារី​ជឿនលឿន​ទាំងនោះ ពិតជា​ក្រុម​មិនធម្មតា​នោះទេ ដោយ​ពួកគេ​ភាគច្រើន​សុទ្ធតែ​ចាក់​សាក់​ពិសេសៗ​ក្នុងនោះ​ដូចជា រូប​កាំភ្លើង រូប​ខ្លា និង​រូប​យ័ន្ត​ផ្សេងៗ​ចារ​ពេញដៃ ពេញ​ខ្នង​តែម្តង​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​ពិតជា​មានការ​ហួសចិត្ត​ជាខ្លាំង ដោយបាន​ដាក់​បែបៗ​នេះ​ថា​៖ «​អាសូរ​ទឹកដោះ​ម្តាយ​ថ្លៃ មិនគួរណា​បង្កើតកូន​ស្រី​មក មាន​ច​រិ​កពាល​បែបនេះ​សោះ​, មនុស្ស​ស្រី​ច​រិ​ក​អ៊ីចឹងៗ ទោះ​ពិភពលោក​នេះ​គ្មាន​ស្រី ក៏​ខ្ញុំ​សុខចិត្ត​នៅឯ​កោ​ដែរ ប្រភេទៗ​នេះ​លើក​ឲ្យ​ទទេៗ​ក៏​មិន​យក​ដែរ ខ្ពើម​ណាស់​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×