Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ ២​គ្រឿង ​បុក​គ្នា​ពេញទំហឹង​ និង​រួម​ម៉ូតូ​មួយគ្រឿង​ទៀត​ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

​ភ្នំពេញ​÷​រថយន្ត​ ២​គ្រឿង​ បើក​បញ្ច្រាស​គ្នា ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង ​ស្របពេល​ម៉ូតូ​ជិះ​មកដល់​ជាន់​ហ្វ្រាំង​មិនជា​ប់​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា​ចំពាក់​កណ្តាល​ទ្វារ​ពេញទំហឹង​និង​រងរបួស​ម្ចាស់​ម៉ូតូ​ធ្ងន់​បញ្ជូនទៅ​មន្ទី​រពេទ្យ ចំណែក​តៃកុង​រថយន្ត​ទាំងសងខាង ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​ឲ្យ​នៅ​កន្លែងកើតហេតុ​រង់ចាំ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៨និង១៥នាទី​ យប់​ថ្ងៃទី ៦ ខែមិថុនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ​ពណ៌​ផ្ទៃមេឃ​ ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BK 0849 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​រួម​និង​ម៉ូតូ​មួយគ្រឿង​ទៀត ​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥​ ស៊េរី​ឆ្នាំ​ ២០០៦​ ពណ៌​ខ្មៅ ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-Q 2270 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ស្របគ្នា​ជាមួយ​រថយន្ត​ម៉ាក​ព្រូស​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ម៉ាក​កូរ៉ូឡា​មួយគ្រឿង​ទៀត​ ពណ៌​ស្ករ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-P 8294 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន ​ពី​លិចទៅ​កើត​បាន​រេ​ចង្កូត​ទៅបុក​និង​រថយន្ត​ម៉ាក​ព្រូស​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា​ចំពាក់​កណ្តាល​ពេញទំហឹង​និង​របួស​ម្ចាស់​ម៉ូតូ​ធ្ងន់ ចំណែក​រថយន្ត​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ​ រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចូលមក​វាស់វែង​យក​រថយន្ត​បង្ក​ទាំង ២ គ្រឿង​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ រក្សា​សិទ្ធិ​ដោយ​៖ សាមេ​ត​

×