ភ្នំពេញ÷រថយន្ តLexus GS 300 ស៊េរីទំនើបមួយគ្រឿង បើកលឿនពេកមិនប្រយ័ត្នបានរេចង្កូតឡើងលើសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្តាលឲ្យបាក់ ចំណែកឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តLexus GS 300 ស៊េរីទំនើបមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-AQ 3429 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេ ៦A ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតឡើងលើសួនផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្តាលឲ្យបាក់ និងរងការ ខូច ខាតរថយន្តផ្នែកខាងមុខទាំងស្រុង។ ចំណែកឯតៃកុងរថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត




