Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​

​ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​២០​កុម្ភៈ ខេត្តសៀមរាប បាន​រកឃើញ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង សរុប​ចំនួន​៦៦​នាក់​(​ស្រុក​សូទ្រនិគម​៣១​នាក់ និង​ស្រុក​ជីក្រែង​៣៥​នាក់​) ដែល​ករណីនេះ​គឺជា​ការឆ្លង​ក្នុង​សហគមន៍ ហើយ​ពុំទាន់​អាច​កំណត់​មុខសញ្ញា​ច្បាស់លាស់​អំពី​ប្រភព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​។

​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​ខេត្តសៀមរាប សូម​ជូនដំណឹង​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​ចេញ​-​ចូល ឬ​ឆ្លងកាត់​ភូមិសាស្ត្រ​នេះ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​ដូចខាងក្រោម​៖

១-​ត្រូវ​បន្ត​អនុវត្ត​សេចក្តីណែនាំ​លេខ​០០២/២១ ស​ណន ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការពង្រឹង​ការអនុវត្ត​នូវ​វិធានការ​ការពារ បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅក្នុង​ខេត្តសៀមរាប​, សេចក្តីណែនាំ​លេខ​០០៨/២១ ស​ណន ចុះ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅក្នុង​ខេត្តសៀមរាប និង​សេចក្តីណែនាំ​លេខ​០១១/២១ ស​ណន ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ស្តីពី​ការបន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការជួបជុំ ប្រមូលផ្តុំ​គ្នា​ពិសា​រគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ជា​បណ្តោះអាសន្ន​។​

២-​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​នូវ​វិធានការ “៣​ការពារ​” និង ”៣​កុំ​” និង​អនុវត្ត​វិធានការ​សុខាភិបាល ហើយ​ក្នុងករណី​ពុំ​ចាំបាច់​សូមកុំ​ធ្វើដំណើ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន​។​

៣-​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់​ជាប្រចាំ និង​រក្សា​គម្លាត​បុគ្គល ពិសេស​នៅក្នុង​ទីប្រជុំជន ផ្សារ និង​ទីសាធារណៈ​ផ្សេងៗ​។

៤-​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ត្រូវអនុវត្ត​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ តាម​វិធាន​សុខាភិបាល ក្នុងករណី​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

៥-​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ស្រុក​សូទ្រនិគម និង​រដ្ឋបាល​ស្រុក​ជីក្រែង ត្រូវ​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់ ដើម្បី​បន្ត​គ្រប់គ្រង​ចលនា​របស់​ប្រជាពលរដ្ឋ ពង្រឹង​ការគ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​តាមដាន​ស្ថានការណ៍​វិ​វត្ត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ធ្វើការ​គ្រប់គ្រង សម្របសម្រួល​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតមានឡើង និង​ពង្រឹង​ការអនុវត្ត​តាម​សេចក្តីណែនាំ​នានា វិធានការ​សុខាភិបាល និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ឱ្យមាន​ប្រសិទ្ធិភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×