Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តម៉ាកព្រូស ច្រឡំផ្លូវធ្លាក់ចូលក្នុងច្រាំងទន្លេ

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ស្រវឹងធ្លាក់ភ្នែក បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេក្រោមស្ពានជ្រោយចង្វារ សំណាងល្អមានអាច់ដីធំៗកល់ជាប់ ចំណែកឯតៃកុងបើកទ្វារចេញពីក្នុងរថយន្ត ឡើងមកលើគោកវិញ មិនមានរងរបួសនោះទេរងការខូចខាតតែរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង២ និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខភ្នំពេញ 2-AP 4985 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេ ចំណុចក្រោមស្ពានជ្រោយចង្វារ។ បន្ទាប់មកបុរសជាជនជាតិចិន បើកទ្វារចេញពីក្នុងរថយន្តឡើងមកគោកវិញ ទំនាក់ទំនងហៅមិត្តភក្តិមកជួយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយពិនិត្យជុំវិញកន្លែងកើតហេតុ មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ សា មេត

×