Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយនឹងផ្ទុះអាវុធមួយគ្រាប់ ទៅលើយុវជនប្រុសស្រី៣នាក់ សង្ស័យប្លន់យកម៉ូតូមួយគ្រឿង មិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះដេញស្ទាក់ម៉ូតូមួយគ្រឿង ជិះដោយយុវជនប្រុសស្រីចំនួន ៣ នាក់ ដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់ រួចដកកាំភ្លើងបាញ់គំរាម១គ្រាប់ សង្ស័យប៉ងប្លន់យកម៉ូតូមិនបានសម្រេច បង្កឲ្យការផ្អើលកាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែត ចំហៀងខាងជើង តាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តស៊េរីទំនើប ម៉ាកអូរឌី មួយគ្រឿង និងម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅមួយគ្រឿង គ្មានផ្លាកលេខ ជិះដោយយុវជនប្រុសស្រីចំនួន ៣ នាក់ (ស្រីម្នាក់) ដោយធ្វើដំណើរទិសដៅពីកើតទៅលិច ដោយរថយន្តធ្វើដំណើរនៅមុខ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន៥ នាក់ជិះម៉ូតូចំនួន ៤គ្រឿង ម៉ាកឌ្រីមសង់ចំនួន២ គ្រឿង ម៉ាកហុងដាស្កុបពី១គ្រឿង និងម៉ូតូធំម៉ាកXRមួយគ្រឿង ធ្វើដំណើរមកពីក្រោយ។ ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះ ជនសង្ស័យដែរជិះម៉ូតូធំ បានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់ វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសយុវជន២នាក់ រួចដកកាំភ្លើងបាញ់គំរាម១ គ្រាប់ឡើងលើ ធ្វើឲ្យជនរងគ្រោះ រត់ចូលក្នុងមន្ទីរពេទ្យឲ្យគេជួយ។ បន្ទាប់មក ជនសង្ស័យក៏បម្រុងលើម៉ូតូជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋ លក់ដូរនៅក្បែរកន្លែងកើតហេតុ មានការផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យគ្មានឱកាស រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុខាងលើបាត់ស្រមោល។ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានដាក់ការសង្ស័យទៅលើករណីខាងលើនេះ សង្ស័យជាករណីប្លន់យកម៉ូតូមិនបានសម្រេច។

ក្រោយកើតហេតុគេឃើញមានវត្តមាន លោកមេប៉ុស្តិ៍សង្កាត់ស្រះចក បានដឹកនាំកូនចៅ ចុះមកពិនិត្យ និងសួរនាំនៅកន្លែងកើតហេតុ រួចបាននាំយុវជនម្នាក់ ដែលជិះរថយន្តជាមិត្តភក្តិជនរងគ្រោះ ទៅសួរនាំក៏ដូចដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីងាយស្រួលឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖មីដា

×