Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកលឿនពេក បានរេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់

ភ្នំពេញ ÷ នារីម្នាក់បានបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុក
របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់រួចព្យាយាម បើករត់គេចទៅមុខតែត្រូវសមត្ថកិច្ច តាមឃាត់បានវិញត្រង់ចំណុច ជិតសាលាបឹងត្របែក។ ចំណែកនារីជាតៃកុងរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 2-BL0108បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន យ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់មួយកង់។ ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែងនិងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត

×