Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​យុវជន​ម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​ជាមួយ​អនីតិជន​

​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ជំនាញ​ ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​តា​គី​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ករណី​ រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ធី​ សុ​ខឿ​ត​ ហៅ​ ផៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​៩​និង​១០​នាទី​ ។

ជនសង្ស័យបាន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ជាមួយ​ជន​រង​គ្រោះជា​អនីតិជន​ ឈ្មោះ​ ញ៉​ក់​ ស្កា​យ​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១៥​ ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ បាន​សម្រេច​ចំនួន​១​លើក​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​​ត្រូវ​បាន​នគរបាល​ស្រុក​ថ្មគោល​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×