Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតវ៉ារបស់ទីក្រុង Budapest កំពុងប្រឆាំងនឹងការសាងសង់សកលវិទ្យាល័យ ហ្វូដាន របស់ចិន

មនុស្សរាប់ពាន់នាក់បានដើរក្បួនឆ្លងកាត់ទីក្រុងប៊ុយដាប៉េស ដើម្បីតវ៉ាប្រឆាំងនឹងផែនការបើកសាកលវិទ្យាល័យចិនមួយ នៅក្នុងរដ្ឋធានីហុងគ្រី។ អ្នកប្រឆាំងនឹងគម្រោងនេះបាននិយាយថា ការបើកសាកលវិទ្យាល័នេះអាចនឹងកាត់បន្ថយការអប់រំខ្ពស់របស់ប្រទេសខ្លួន និងបង្កើនឥទ្ធិពលរបស់អាជ្ញាធរកុម្មុយនិស្តចិន។
ក៏ប៉ុន្តែ រដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្រ្តី Viktor Orban មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។ ហើយ កាលពីដើមខែមិថុនានេះ ប្រទេសហុងគ្រី បានរារាំងសេចក្តីថ្លែងការណ៍របស់សហគមន៍អ៊ឺរ៉ុបដែលរិះគន់ចិន ចំពោះការគម្រាមគំហែងមកលើប្រទេសហុងកុង។

កាលពីថ្ងៃសៅរ៍ក្រុមបាតុករជំទាស់ នឹងគម្រោងសាងសង់អគារសាកលវិទ្យាល័យហ្វុដដាន របស់ប្រទេសចិននៅទីក្រុងប៊ុយដាប៉េស បានដើរក្បួនតាមដងផ្លូវក្នុងទីក្រុងទៅកាន់អាគារសភា។
និស្សិតសកលវិទ្យាល័យ Szonja Radics ដែលកំពុងដើរដង្ហែក្បួនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក Orban និង គណបក្សស្តាំនិយមរបស់គាត់ គឺលោក Fidesz បង្ហាញខ្លួនពួកគេថា ជាអ្នកប្រឆាំងនឹងកុម្មុយនិស្ត ប៉ុន្តែតាមពិតពួកកុម្មុយនិស្ត គឺជាមិត្តរបស់ពួកគេទៅវិញ ។

រ៉យទ័របានរាយការណ៍ថា បាតុករនិស្សិតម្នាក់ទៀតដែលមានឈ្មោះ Patrik បាននិយាយថា មូលនិធិរដ្ឋាភិបាលដែលគ្រោងផ្តល់ សម្រាប់គម្រោងសាកលវិទ្យាល័យហ្វូដាន គួរតែត្រូវបានប្រើជំនួស ដើម្បីកែលំអសាកលវិទ្យាល័យរបស់ពួកយើងវិញ” ។

ការសាងសង់អគារសាកលវិទ្យាល័យហ្វុដដាននៅទីក្រុងប៊ុយដាប៉េស ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១,៨ ពាន់លានដុល្លារ រឺស្មើ១,២ ពាន់លានផោន ដែលនេះ គឺច្រើនជាងរដ្ឋាភិបាលលោក Orban ដែលបានចំណាយលើប្រព័ន្ធអប់រំឧត្តមសិក្សាទាំងមូលរបស់ខ្លួននៅឆ្នាំ ២០១៩ ។ ឯកសារមួយដែលទទួលបានដោយ Direkt36 ការិយាល័យស្រាវជ្រាវផ្នែកសារព័ត៌មាន – ស៊ើបអង្កេតរបស់ហុងគ្រីបានបង្ហាញថា ការចំណាយខ្លះៗចំនួន ១,៥ ពាន់លានដុល្លារនឹងត្រូវផ្តល់ដោយប្រាក់កម្ចីពីធនាគារចិន។

ប្រហែលជា ២ ភាគ ៣ នៃជនជាតិហុងគ្រី មិនគាំទ្រដល់សាកលវិទ្យាល័យចិនទេ នេះបើយោងតាមវិទ្យាស្ថានអ្នកជំនាញសេរី Republikon ។
បរិវេណសាលានេះក៏ត្រូវបានជំទាស់ ដោយអភិបាលក្រុងប៊ុយដាប៉េស លោក Gergely Karacsony ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះថា គាត់បានដាក់ឈ្មោះជនរងគ្រោះ នៃការរំលោភសិទ្ធមនុស្សរបស់ប្រទេសចិន តាមដងផ្លូវនៅក្នុងតំបន់។

ក្នុងចំណោមផ្លាកសញ្ញាតាមដងផ្លូវចំនួន ៤ រួមមាន Hong Kong Road, Dalai Lama និង Uyghur Martyrs’ Road បន្ទាប់ពីជនជាតិភាគតិចមូស្លីមដែលរដ្ឋាភិបាលអន្តរជាតិនិយាយថា បានរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងការប្រល័យពូជសាសន៍ នៅស៊ីនជាំងប្រទេសចិន។ ក៏ប៉ុន្តែចិនបានបដិសេធរាល់ការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សនេះ។
សាកលវិទ្យាល័យហ្វូដាន គឺជាស្ថាប័នអប់រំមួយដែលមានកិត្យានុភាពបំផុតរបស់ប្រទេសចិន។ក្នុងនោះ ទីធ្លានៅទីក្រុងប៊ុយដាប៉េស ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ នឹងក្លាយជាទីតាំងដំបូងបង្អស់នៅសហភាពអ៊ឺរ៉ុប៕
ប្រភព៖ BBC
រក្សាសិទ្ធិដោយ៖CEN

×