Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារបិទ ជាមួយនឹងលទ្ធផល គួរឱ្យកត់ សម្គាល់ ដោយថ្លៃហ៊ុនភាគច្រើន មានកំណើនកាលពីថ្ងៃសុក្រសប្តាហ៍មុន

ភ្នំពេញ ៖ ភាគហ៊ុនចំនួន ៦ ក្នុងចំណោម ៧ បានកើនឡើងត្រឹមពេលបិទផ្សារថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ។ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបិទនៅថ្លៃ ៧.៥២០រៀល ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅថ្លៃ ១៤.៦៨០រៀល ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) នៅថ្លៃ ២.២៨០រៀល ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) នៅថ្លៃ ១៤.៤២០រៀល ABC នៅថ្លៃ ១៦.៥០០រៀល និងភាគហ៊ុនផេសថិក (PEPC) នៅថ្លៃ ៣.៣៥០ រៀល ដោយមានចន្លោះកំណើនពី ១០រៀល ទៅ ១០០រៀល ក្នុងមួយហ៊ុន។

ភាគហ៊ុនហ្ក្រនធ្វីន (GTI) ជាភាគហ៊ុនតែមួយគត់ដែលមានការថយចុះក្នុងថ្ងៃនេះ ដោយបានធ្លាក់ចុះ ២០រៀល មកត្រឹម ៤.៣០០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,១៦% ដល់ ៦៥៤,៦៣ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣១០,៥២ លានរៀល៕ រក្សាសិទ្ធិដោយ៖CEN

×