ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ បានថ្លែងថា កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសម្រាប់បម្រើប្រតិបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

លោក Michael Heimanប្រធានអង្គការ APOPOប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការ វាងកម្លាំងសុីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីន ដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហេីយMagawaរក្សាទុកឱ្យសម្រាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសម្រាប់បម្រេីប្រតិបត្តិការបោសសំអាតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ ទៅបម្រេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ ហេីយខាងអង្គការAPOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយ ពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតិបតិ្តការ របស់អង្គភាពសុីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហេីយគោលដៅសំខាន់របស់គម្រោងត្រូវបន្តអនុវត្ត នៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








