ម្នាក់ក្នុងចំណោមបុរស២នាក់ បានស្លាប់ភ្លាមៗនិងកន្លែងដ៏គួរឲ្យរន្ធត់ បន្ទាប់ពីពួកគេបានជិះម៉ូតូ ព្យាយាមគេចពីមន្រ្តី នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យ ស្ថិតក្នុងស្រុក Macherial រដ្ឋ Telangana ប្រទេសឥណ្ឌា។

ហេតុការណ៍គ្រោះថ្នាក់ដែលត្រូវបានចាប់បាន ដោយកាមេរ៉ាសុវត្ថិភាពនៅ ប៉ុស្តិ៍ត្រួតពិនិត្យរបស់នាយកដ្ឋានព្រៃឈើ នេះ គឺបានកើតឡើងកាលពីថ្ងៃសៅរ៍ (ទី២២ ខែឧសភា ឆ្នាំ២០២១) កន្លងទៅនេះ។
នៅក្នុងខ្សែវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា មន្រ្តីព្រៃឈើម្នាក់បានកំពុងឈរនៅកន្លែងកុងត្រួល។ ប៉ុន្តែ ខណៈពេលឃើញម៉ូតូ១គ្រឿង កំពុងបោះពួយយ៉ាងលឿនឆ្ពោះចូលមក ដោយសង្ស័យមានបទល្មើស គាត់ក៏បានអនុវត្តការត្រួតពិនិត្យ និងលើកដៃឲ្យពួកគេបន្ថយល្បឿន។ តែយ៉ាងណា សញ្ញារបស់មន្រ្តីពុំត្រូវបានពួកគេយកចិត្តទុកដាក់ ឬអើពើនោះទេ ដោយពួកគេនៅតែបើកបំពានបារ៉ាស់ ដោយមិនបង្អង់ល្បឿនឡើយ។

តែយ៉ាងណា ជាលទ្ធផល បានធ្វើឲ្យម្នាក់ក្នុងចំណោមពួកគេទាំងពីរ ដែលជាអ្នកជិះពីក្រោយ គេចក្បាលពុំទាន់ បានទាក់កនឹងបារ៉ាស់ បណ្តាលឲ្យធ្លាក់ពីម៉ូតូស្លាប់ភ្លាមៗតែម្តង។ អ្នកស្លាប់នោះ ក្រោយមកត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ Sudaveni Venkatesh Goud អាយុ ៣០ ឆ្នាំ ។ ចំណែកអ្នកឌុបមានឈ្មោះ Bandi Chandrasekhar។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងករណីនេះ ឪពុកជនរងគ្រោះបានប្តឹងឈ្មោះ Chandrasekhar ពីបទបង្កហឹង្សា និងធ្វេសប្រហែសដែលនាំទៅដល់ការស្លាប់បែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


