Saturday, March 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែលកាត ធ្វើការប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS ស៊េរីឆ្នាំ 2021 និងរង្វាន់ម៉ូតូ Yamaha X-ride ជូនដល់អតិថិជនដែលឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន សែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៍ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS ស៊េរីឆ្នាំ 2021 ថ្មីស្រឡាង ១ គ្រឿង ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ជូនដល់អតិថិជនដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន សែលកាត ។

អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន ៦ គ្រឿងមានដូចខាងក្រោម៖
អតិថិជនទី១ មានឈ្មោះថា ទៀន តូនី មានអាស័យដ្ឋាននៅ ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
អតិថិជនទី២ មានឈ្មោះ ម៉េត គឹមអាន មានអាស័យដ្ឋាននៅ ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញឮ ខេត្តកណ្តាល។
អតិថិជនទី៣ មានឈ្មោះ ជា ម៉េងហុង មានអាស័យដ្ឋាននៅ ភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
អតិថិជនទី៤ មានឈ្មោះ ឌួង ចាន់ថន មានអាស័យដ្ឋាននៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អតិថិជនទី៥ មានឈ្មោះ រឿន សារ៉ាត់ មានអាស័យដ្ឋាននៅ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អតិថិជនទី៦ មានឈ្មោះ តូច សិទ្ធិ មានអាស័យដ្ឋាននៅ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានឈ្នះពីគម្រោង Playgame Unlimited។
និងអតិថិជន មហាសំណាងដែលបានឈ្នះរង្វាន់ធំ រថយន្ត MG ZS ស៊េរីឆ្នាំ 2021 ១ គ្រឿងពីកម្មវិធី ភ្ជាប់គម្រោងដើម្បីឈ្នះ គឺជាអ្នកមកពីខេត្តពោធិ៍សាត់ មានឈ្មោះថា ហឿង ចាន់ណាក់ មានអាសយដ្ឋាននៅ ឃុំកំពង់លួង ស្រុកក្រគរ។

ព្រឹត្តិការណ៍ប្រគល់រង្វាន់ធំ ដែលមាន រថយន្ត MG ZS ស៊េរីឆ្នាំ 2021 និងម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ បានធ្វើការផ្សាយផ្ទាល់នៅលើ បណ្តាញ Facebook Page របស់ Cellcard និង Facebook Page របស់ CTN TV ផងដែរ ។

សូមជម្រាប់ថា ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ អតិថិជនសែលកាតទាំងអស់គ្រាន់តែភ្ជាប់គម្រោងណាមួយដូចជា BIG BIG LOVE, Cellcard 4U, ដូរលុយអស្ចារ្យ, BIG LOVE, iNet, Playgame Unlimited ឬ ស៊ីមនាគរីករាយ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នេះហើយ។

ដោយមានការគាំទ្រពីអតិថិជនជាច្រើន កម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ នឹងបន្តរដូវកាលទីពីរ រហូតដល់ថ្ងៃ 26 សីហា 2021 ។ ដូច្នេះប្រសិនបើអ្នកមិនទាន់បានឈ្នះរង្វាន់ អ្នកនៅតែអាចមានឱកាសឈ្នះរង្វាន់ជាច្រើនដូចនិងរដូវកាលទីមួយដែរ មានដូចជា៖
• នាទី & សារ សម្រាប់តេនិងផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធើណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ
• ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ
• រង្វាន់ធំរថយន្ត MG ZS ស៊េរីឆ្នាំ 2021 មួយគ្រឿង៕