ភ្នំពេញ ៖ ឆ្នាំ២០២១នេះ ក្រសួងការងារ ត្រៀមប្រារព្វិវាជាតិអប់បណ្តុះបណ្តាល ក្រោមប្រធានបទ TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋ មន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញថតថ្លែងសុន្ទរកថា ត្រៀមចូលរួមអបអរសាទរក្នុងទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងស្មារតីបន្តអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសា ហាវ ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ ត្រូវបានបន្តធ្វើក្នុងទម្រង់ជាយុទ្ធនាការតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចដែលបានរៀបចំនៅក្នុងឆ្នាំ២០២០ កន្លងមកដែរ ក្នុងគោល បំណងបង្កើនការយល់ដឹងទូលំ ទូលាយទូទាំងប្រទេសអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងការអភិវឌ្ឍជំនាញឲ្យកាន់ តែមានគុណភាព និងប្រសិទ្ធភាព សំដៅ លើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។
សូមជម្រាបជូនថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាលកំណត់ យកថ្ងៃទី១៥ ខែមិថុនា ជារៀង រាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឲ្យបានយល់ដឹង ពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណ ភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅ ប្រទេស។
សូមសិស្សានុសិស្សយុវជន និងសាធា រណជនរង់ចាំការផ្សាយផ្ទាល់ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់” នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០នាទីព្រឹកតទៅ តាម រយៈហ្វេសប៊ុកផ្លូវការ ១.ក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈនិង ២. TVET-News ៕ រក្សាសិទ្ធិដោយ៖CEN