Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថាមែនៗ ! ក្រោយឧត្តមសេនីយ៍ ទីចំរើន កុសល សង្ស័យថា ពេជ្រ ថៃ ជាមនុស្សក្រិន ស្រាប់តែពេលនេះ ពេជ្រ ថៃ ចេញមកឆ្លើយតបទាន់ក្តៅៗ ប្រើពាក្យសុទ្ធតែ…

ភ្នំពេញ ៖ ថ្មីៗនេះ មហាជនបានមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការបង្កោះសំណេរក្នុងលក្ខណៈបង្អាប់លេងសើច របស់លោកឧត្តមសេនីយ៍ ទីចំរើន កុសល ទៅលើទៅលើម្ចាស់ពានរង្វាន់ The Voice Kids Cambodia ឆ្នាំ២០១៧ ដែលសព្វថ្ងៃនេះ ហាក់កំពុងមានជីវិតគួរឲ្យប្រសើរ ជាមួយអាជីពជាអ្នកចម្រៀង ស្ថិតក្រោមការជួយជ្រោមជ្រែង ពីផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

ដោយក្នុងនោះ លោកឧត្តមសេនីយ៍ ទីចំរើន កុសល បានភ្ជាប់ Screenshot បទចម្រៀងរបស់ ពេជ្រ ថៃ ដែលមានចំណងជើង «កំពូលអ្នកលក់លតឆា» ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ហាសហា ពិតជាពិរោះមែន សម្លេងអ្នកជាប់ជាប់លេខ១ ! ចេះតែឆ្ងល់មិនឃើញពេជ្រថៃលូតកំពស់សោះ ក្មេងៗប្រឡងជំនាន់ជាមួយគេធំៗអស់ហើយ។ តិចពេជ្រថៃជាមនុស្សក្រិនទេដឹង?»។

ដោយឡែក ក្រោយពីបានឃើញលោកឧត្តមសេនីយ៍ ទីចំរើន កុសល បានលើកឡើងក្នុងអត្ថន័យបង្អាប់មកលើរូបខ្លួនបែបនេះ ក៏បានធ្វើឲ្យ ពេជ្រ ថៃ មានអារម្មណ៍មិនសប្បាយចិត្ត និងបានប្រតិកម្មទៅវិញបែបនេះថា៖ «ខ្ញុំក៏ចង់ធំដូចគេដែរប៉ុន្តែធ្វើមិចខ្ញុំកើតមក ជាកូនអ្នកស្រែក្រម៉ែឪទៅធ្វើការមិនបានមើលថែសុខភាពខ្ញុំ ហើយសុខភាពខ្ញុំមិនសូវល្អដូចកូនលោកពូទេ ទើបខ្ញុំក្លាយជាអញ្ចឹងលោកពូមិនគួរបង្អាប់ខ្ញុំអញ្ចឹងទេ ហើយលោកពូនិយាយអញ្ចឹង តើប៉ះពាល់អារម្មណ៍ក្មេងម្នាក់នេះយ៉ាងម៉េចខ្លះ?»។

គួរបញ្ជាក់ថា ក្មេងប្រុស ពេជ្រ ថៃ បានក្លាយជាម្ចាស់ពាន The Voice Kids Cambodia ឆ្នាំ២០១៧ ជាមួយជ័យជំនះដ៏ចម្រូងចម្រាស់ ដោយកាលនោះ មហាជនយ៉ាងច្រើនសម្តែងការមិនពេញចិត្តសោះឡើយ ដែលកម្មវិធីសម្រេចឲ្យ ពេជ្រ ថៃ ជាប់ ព្រោះថា ទឹកដមសំឡេងរបស់ក្មេងប្រុសរូបនេះ គឺនៅមានកំរិតណាស់។ ប៉ុន្តែ ការជាប់នេះ គឺអាចដោយសារតែក្តីអាណិតអាសូរពីម្ចាស់កម្មវិធី ព្រោះរូបគេជាក្មេងក្រីក្រម្នាក់ រស់នៅជាមួយជីដូនចាស់ជរា ពុំសូវទទួលបានមានភាពកក់ក្តៅ ពីឪពុកម្តាយដែលទៅធ្វើការនៅស្រុកថៃ។

តែយ៉ាងណា នៅពេលនេះ ពេជ្រ ថៃ កំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងក៏ដូចទទួលបានការគាំទ្រ ពីមហាជនយ៉ាងច្រើនផងដែរ គឺតាមរយៈការបញ្ចេញសមត្ថភាព ក្នុងការចេះនិយាយលេងកំប្លុកកំប្លែង ឲ្យមហាជនបានសើច និងជាពិសេស គឺការរក្សាភាពមិនលូតកម្ពស់ របស់រូបគេតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×