កំពង់ស្ពឺ ៖ បុរសជាកម្មករធ្វើផ្លូវល្បឿនម្នាក់ ត្រូវបានរ៉ូកិនថ្នល់ដាច់ហ្វ្រាំង ជ្រុលកិនស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើផ្លូវ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី លើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរ៉ូឡូ១គ្រឿងពណ៌លឿង ម៉ាក LIUGONG គ្មានពាក់ផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុរួច ) បើកបរពីទិសខាងលិចទៅទិសខាងកើត ពេលបើកមកដល់ចំណុចខាងលើ រ៉ូឡូបានដាច់ហ្វ្រាំងជ្រុលទៅមុខកិនឈ្មោះ មួង សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុងអង្គុយនៅលើផ្លូវ បណ្តាលឲ្យស្លាប់កន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងចាត់ចែង យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ។ ចំណែកសាកសពក្រោយពីធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យបានប្រពៃណី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
