បុគ្គលិកធនាគារមួយនៅក្នុងប្រទេសឥណ្ឌា ដែលកំពុងមានជំងឺកូវីដ១៩ ត្រូវបានគេបដិសេធមិនឲ្យឈប់សម្រាកនោះទេ ហើយគាត់ត្រូវបង្ខំចិត្តមកមកធ្វើការ ទាំងភ្ជាប់បំពង់អុកស៊ីសែនដ៏គួរឲ្យអាសូរ ប៉ុន្តែ ត្រូវបានធនាគារបដិសេធថា នេះជារឿងប្រឌិតឡើងប៉ុណ្ណោះ។

លោក Arvind Kumar ធ្វើការជាអ្នកគ្រប់គ្រងនៅសាខា Bokaro នៃធនាគារជាតិ Punjab រដ្ឋ Jharkhand ថ្មីៗនេះ បានបង្ហាញវត្តមាននៅកន្លែងធ្វើការរបស់គាត់ ជាមួយនឹងរបាំងអុកស៊ីសែន នៅលើមុខរបស់គាត់ និងភ្ជាប់តាមខ្លួនជាមួយបំពង់អុកស៊ីសែន។
នៅក្នុងខ្សែវីដេអូមួយដែលកំពុងរីករាលដាល បុរសវ័យកណ្តាលរូបនេះ អាចត្រូវបានឮនិយាយថា គាត់ត្រូវបានគេបដិសេធមិនឱ្យឈប់សំរាក ពីសំណាក់មេកើយរបស់គាត់ ដូច្នេះគាត់ត្រូវមកធ្វើការ ទោះបីជាគាត់កំពុងជាសះស្បើយពីស្ថានភាពគំរាមកំហែងដល់អាយុជីវិតក៏ដោយ។

វីដេអូរបស់លោក Kumar ដែលស្ថិតក្នុងស្ថានភាពអាការទោទន់ទៅរកប្រពន្ធ និងកូនប្រុសរបស់គាត់ ជួយកាន់បំពង់អុកស៊ីសែន បានធ្វើបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម អស់រយៈពេលជាងមួយសប្តាហ៍មកនេះ។
លោក Kumar បានប្រាប់សារព័ត៌មាន Livehindustan ថា៖ «គ្រូពេទ្យបាននិយាយថា វានឹងចំណាយពេល ៣ ខែ សំរាប់ខ្ញុំ ដើម្បីជាសះស្បើយពេញលេញ ពីព្រោះការឆ្លងបានរាលដាលដល់សួតរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំត្រូវគេយាយី?»។

ករណីដ៏ហួសចិត្ត និងស្ទើរតែមិនគួរឲ្យជឿនេះ ត្រូវបានដឹងថា បានកើតឡើងនៅថ្ងៃអង្គារទី២៥ ខែឧសភា នៅធនាគារជាតិតំបន់ ៤ នៃរដ្ឋ Punjab ក្នុងតំបន់ Bokaro ។ ហើយធនាគារឥណ្ឌាមួយនេះ បាននិងកំពុងរងនូវរលកនៃការរិះគន់ និងកំហឹងយ៉ាងខ្លាំង ក្នុងកំឡុងពេលដ៏សំខាន់មួយនេះ ខណៈពេលដែលជំងឺរាតត្បាត Covid-19 នៅតែបន្តរាលដាលខ្លាំងនៅក្នុងប្រទេស។ តែទោះយ៉ាងណា ស្ថាប័នហិរញ្ញវត្ថុមួយនេះ បានធ្វើការប្រឆាំងតបវិញយ៉ាងឆាប់រហ័ស ដោយចោទប្រកាន់លោក Kumar ថាបានប្រឌិតឱ្យមានរឿងបែបនេះឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយការិយាល័យ PNB បានអោយដឹងថា លោក Kumar បានរៀបចំរឿងទាំងមូលនេះឡើង ដើម្បីបរិហារកេរ្តិ៍មន្ត្រីធនាគារ និងក៏ដូចជាធនាគារផងដែរ។ ជាក់ស្តែង និយោជិករូបនេះបានដាក់ពាក្យស្នើសុំលាលែងរបស់គាត់ ប៉ុន្តែត្រូវបានបដិសេធ ខណៈការស៊ើបអង្កេតរបស់ក្រសួងកំពុងដាក់ការរង់ចាំប្រឆាំងគាត់ ទាក់ទងនឹងប្រាក់កម្ចីទ្រព្យសម្បត្តិ (NPA) ដែលមិនដំណើរការ។

ក្នុងសេចក្តីប្រកាសនោះ បានឲ្យដឹងទៀតថា “វាជាការខុសក្នុងការនិយាយបែបនេះថា គាត់ត្រូវបានថ្នាក់លើរបស់គាត់ស្នើសុំឲ្យធ្វើរបាយការណ៍ ទោះបីជាគាត់ជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលកូវីដ។ ការឈប់សម្រាកទទួលបានប្រាក់ខែ គឺត្រូវបានផ្តល់ឱ្យនិយោជិកដែលមានសិទ្ធិទទួលបានទាំងអស់ ដែលឆ្លងវីរុសកូវីដ ដើម្បីផលប្រយោជន៍របស់និយោជិក ក៏ដូចជាអ្នកដទៃដែលមានគ្រោះថ្នាក់។ ដូច្នេះវាគ្មានប្រយោជន៍ទេ ក្នុងការបង្ហាញថា គាត់ត្រូវបានគេបង្ខំឱ្យធ្វើរាយការណ៍សម្រាប់កាតព្វកិច្ច”។
កាសែត Livehindustan បានរាយការណ៍ថា ក្រុមគ្រួសាររបស់លោក Kumar បានទទូចថា ធនាគារបានគំរាមកាត់ប្រាក់ខែរបស់គាត់ ប្រសិនបើគាត់មិនចូលធ្វើការ ដែលបង្ខំឱ្យគាត់បង្ហាញការគាំទ្រជំនួយអុកស៊ីហ្សែនបែបនេះ ប៉ុន្តែមិនបាននិយាយអ្វីទាំងអស់ អំពីការស៊ើបអង្កេតសកម្មភាពរបស់គាត់នៅធនាគារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
बोकारो Punjab National Bank कर्मचारी अरविंद कुमार कुछ दिन पहले कोरोना से संक्रमित हो गए थे। ठीक होने के बाद उनके लंग्स में इंफेक्शन हो जाने की वजह से उन्हें ऑक्सीजन सपोर्ट में घर में ही इलाज चल रहा है। ऑक्सीजन सपोर्ट में रहने के बाद भी बैंक में काम करने के लिए बुलाया जाता है। pic.twitter.com/cVMnxKe7rb
— Haribansh Sharma (@Hariban84424968) May 26, 2021