Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus បើកបត់ត្រឡប់ក្រោយ ជាន់ហ្គ្រែជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតរបង , សង ២២០០ $ បញ្ចប់រឿង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តLexus RX300 មួយគ្រឿង បើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន បានកល់និងដុំថ្មជាន់ហ្គ្រែទៅជ្រុលទៅបុកទម្លុះចូលរបងទ្វារផ្ទះ រួចបន្តទៅបុករបង និងដែកទ្រដំបូល នៅខាងក្នុងបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមាននរណាម្នាក់ នៅក្នុងផ្ទះរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្រុសជាម្ចាស់រថយន្ត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកLexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2-M 4860យកទៅលាងនៅជិតនិងកន្លែងកើតហេតុ បន្ទាប់ពីលាងរួចគាត់បានបើករថយន្តចេញមកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ គាត់ក៏បានបត់ត្រឡប់ក្រោយវិញ គោលបំណងទៅទិញខ្យងនៅផ្សារជនជាតិ យកទៅទុកហូបនៅផ្ទះ ស្រាប់តែបទទៅកល់និងថ្មគាត់បានជាន់ហ្គ្រែជ្រុលបុកទម្លុះទ្វារខាងក្រៅ រួចបន្តល្បឿនទៅបុករបងនៅខាងក្នុងផ្ទះ និងដែកទ្រដំបូលខាងលើរងការខូចយ៉ាងយ៉ាងដំណំផងដែរ អ្វីដែលសំណាងម្ចាស់ផ្ទះ គាត់កំពុងអង្គុយលេងនៅក្នុងផ្ទះ មិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្ត និងសម្ភារនៅក្នុងផ្ទះមួយចំនួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នាអស់រយៈពេល ជាយូរចុងក្រោយភាគីខាងម្ចាស់រថយន្តបង្ក ព្រមសងជាសំណង ២២០០ $ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ រក្សាសិទ្ធិដោយ៖ សា មេត

×