Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​ និង​អនុព័ន្ធយោធា​អាមេរិក ​រួមគ្នា​រក​រូប​មន្ត​ធ្វើ​ទំនាក់ទំនង​កងទ័ព​មាន​ភាពល្អប្រសើរ​ឡើងវិញ​

ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អនុញ្ញាតឱ្យ​អនុព័ន្ធយោធា​អាមេរិក​ចប់​អាណត្តិ លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា (Marcus Ferrara) និង​លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ (Aries Rebugio) អនុព័ន្ធយោធា​អាមេរិក​ស្តីទី​ថ្មី ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ន​ឌ​ប្រទេស​ទាំងពីរ​។
​ជំ​នូ​ប​ពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​អគារ​មិត្តភាព​ទីស្តីការគណរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១​។​

នៅក្នុង​ជំនួប​ពិភាក្សា​ប្រមុខ​ការពារជាតិ​កម្ពុជា និង​អនុព័ន្ធយោធា​អាមេរិក​ប្រចាំ​កម្ពុជា បាន​រិះរក​វិធី​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​កងទ័ពរ​វាង​ប្រទេស​ទាំងពីរ​ដែលមាន​ភាព​រកាំរកូស​កន្លងមក​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា នេះ​ថា នៅក្នុង​ជំនួប​នេះ លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា អនុព័ន្ធយោធា​អាមេរិក​ចប់​អាណត្តិ​មក​ជម្រាបលា និង​ឧទ្ទេសនាម​លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ អនុព័ន្ធយោធា​អាមេរិក​ស្តីទី​ថ្មី ដែល​នឹង​ជំនួស​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា។​

សម្តេច​ពិជ័យ​សេនា​បាន​មានប្រសាសន៍​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា​ក៏បាន​រម្លឹក​អំពី​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មករ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែលមាន​ភាពលេច​អណ្តែតៗ ហើយ​រួមគ្នា​រក​រូបមន្ត​ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន​រុងរឿង​ឡើងវិញ​។​

ចំណែក​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា អនុព័ន្ធយោធា​អាមេរិក​ចប់​អាណត្តិ​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនងរ​វា​កងទ័ព​ប្រទេស​ទាំងពីរ​នឹង​អាច​ត្រឡប់ មក​ល្អ​ដូច​ពី​ពេលមុន​វិញ តាមរយៈ​ការបន្ត​គោរព​គ្នា​ទៅវិញទៅមក ។ ការបន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅក្នុង​ការកសាង​ទំនុកចិត្ត​គ្នា​។​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×