Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង់បីឥណ្ឌាបើកគេចពីកង់បី ជ្រុលបុកពីក្រោយរថយន្តបាឡែន ក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយមនុស្ស៣នាក់ទៀត បានបើកកង់បីឥណ្ឌាមួយគ្រឿង ក្នុងល្បឿនលឿន គេចពីកង់បីមួយគ្រឿងទៀត បណ្តាលឲ្យជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបាឡែន ពេញទំហឹងក្រឡាប់ផ្ងារជើងខ្លួនឯង និងរងរបួសធ្ងន់ស្រាល៤នាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកកង់បីមួយគ្រឿងទៀត បើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះពោធិចិនតុង
ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបាន
ឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1-IQ 0725 បើកបរដោយបុរសម្នាក់ រួមដំណើរ៣នាក់ទៀត ពីក្រោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់បីមួយគ្រឿងទៀត មិនចាំផ្លាកលេខបានធ្វើដំណើរស្របទិសពីក្រោយ មកជ្រេពីមុខបណ្តាលឲ្យកង់បីរងគ្រោះ គេចជ្រុលទៅបុកពីក្រោយរថយន្តបានឡែន ពណ៌ស្ករពាក់ផ្លាកលេខ 2-AC 8177 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកតៃកុងរថយន្តមិនមានរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ដោយភាគីទាំងពីរចរចាគ្នា អត់ត្រូវក៏បានទំនាក់ទំនង ទៅខាងជំនាញក្រុងឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកកង់បីបង្ក និងរថយន្តទៅរក្សាទុកនៅ ខាងចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×