Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ មា​ដាម​ឆដា ត្រូវបាន​ចាប់ខ្លួន ព្រោះ​ប្រើស​ម្តី​បែប​ក្តៅ​សាច់ ស្រាប់តែ​ពេលនេះ បងស្រី​បង្កើត​ចេញមុខ​ពោល​ពាក្យ​បែបនេះ​ថា​….

spot_img

​គួរ​រម្លឹក​បន្តិច​ថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី​អ្នក​អន​ឡាញ​ម្នាក់ ដែល​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Madam Chords ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​និង​ករណី​ឡាយ​វីដេអូ​លក់​ផលិតផល ដោយមាន​ប្រ​ពាក្យពេចន៍​ដ៏​អាសអាភាស ហាក់​គ្មាន​តម្លៃ​សេចក្តីថ្លៃថ្នូរ​ជានា​រី​ភេទ​សោះឡើយ ។​

​នៅ​ចំពោះមុខ​តុលាការ ស្រី្ត​រូបនេះ​ដែលមាន​ឈ្មោះថា សៀន សូ​លក្ខិណា ហៅ ប៉ុប ភេទ​ស្រី​អាយុ ២៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្នាក់នៅ​ផ្ទះជួល​លេខ ៧៥​សេ ផ្លូវ​លេខ​២ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ឲ្យ​ដឹងថា ខ្លួន​ជា​ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក មា​ដាម​ឆដា (Madam Chords) បាន​ឡាយ​លក់​ផលិតផល ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន ម៉​ដា​មដា តាំងពី​អំឡុង​ឆ្នាំ​២០១៨ ជា​កម្មសិទ្ធិ របស់​បងស្រី​ខ្លួន ដោយមាន​ប្តី​ជា​ជនជាតិ​ថៃ​។ អ្នកលក់​ឡេ​អន​ឡាញ​ដែល​តែងតែ​ចូលចិត្ត​ប្រើស​ម្តី​បែប​ក្តៅ​សាច់​រូបនេះ ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​ឡាយ (Live) វីដេអូ​លក់​ផលិតផល និង​បាន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវ ដោយ​ប្រើពាក្យ​អាសអាភាស​ដ៏​មិន​សមរម្យ​ទាំងនោះ ពិតប្រាកដ​មែន​។​

​ដោយឡែក ក្រោយពេល​ដឹងថា ប្អូនស្រី​របស់ខ្លួន​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​រួចហើយ ស្រាប់តែ​អ្នកនាង ម៉ា​ដាម ដា អ្នកលក់​អន​ឡាញ​ដ៏​ល្បី​ម្នាក់ និង​ជា​ត្រូវជា​បងស្រី បានចេញ​មុខមក​ទម្លាយ​អារម្មណ៍​មួយ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្អូនស្រី​សំលាញ់​ចិត្ត អូន​ជា​ក្មេង​ល្អ អូន​ដូច​បង​ចឹ​ង​យើង​ជាម​នុស្ស​តែមួយ អូន​សុខ​បង​ក៏​សុខ អូន​ទុក្ខ​បង​ក៏​ទុក្ខ អូន​ជា​អ្វីៗ​របស់​បង ជា​ប្អូន​ជា​មិត្ត ជា​កូនស្រី ជា​ដៃគូ​រកស៊ី ជា​ដៃគូ​ឈ្លោះ យើង​ដើរ​ជាមួយគ្នា​គ្រប់​កាលៈ​ទេ​សេៈ ចាំ​ថាបើ​ពេលនេះ​អូន​មាន​អារ​ម្ម​ណ៏​បែបណា​បង​ក៏​បែប​ហ្នឹង បើ​អូន​នៅ​កន្លែង​នោះ​ឯកោ បាក់​ទឹកចិត្ត សុំ​មើល​ដៃជើង​អូន អូន​នឹង​ដឹងថា​បង​នៅ​ជាមួយ​អូន​គ្រប់ពេល មិន​បោះ​បង់អូន​ឡើយ ដឹង​ទេ​មាន​អ្នក​ស្រលាញ់​អូន​ច្រើនណាស់​រងចាំ​អូន អត់ធ្មត់​ណា​អូន បង​ជឿថា​លោកពូ​អ្នក​មីង នឹងមាន​ចិត្តមេត្តា​អោយ​អូន​បាន​ចេញមក​ឆាប់ៗ​ណា​ឆ្កែ​តូច​»​។​

​ទាក់ទង​នឹង​ប្អូនស្រី​ខ្លួន​ឈានដល់​ត្រូវបាន​ចោទប្រកាន់ អ្នកនាង ម៉ា​ដាម ដា ក៏បាន​លើក​ហេតុផល​មួយ​នេះ​មក​បញ្ជាក់ និង​សម្តែង​ការសោកស្តាយ​តាមរយៈ comment ថា​៖ «​គាត់​គ្មាន​មាន​ចេតនា​ទេ​បង ពេល​ហ្នឹង​គាត់​ឡាយ​យប់​ជ្រៅ មនុស្ស​មើល​សល់​ប្រហែល 200 នាក់ ហើយ​ពួកម៉ាក​គាត់​មក​សួរ​គាត់​លេង​លក្ខ​ណះ​សួ​រប​ញ្ចួ​ស​ពួកម៉ាក ហើយ​គាត់​ក៏​ឆ្លើយ​លេង​ប​ញ្ចួ​ស​ពួកម៉ាក​វិញ មាន​គេ​លួច​កាត់​ឃ្លី​ប​ខ្លី​បុ​៉​ន្នឹង​ទៅ​ផុស អោយ​ខ្ញុំ​សុំទោស​ជំនួស​គាត់​ផង​»​។ រីឯ​អ្នកខ្លះ​ទៀតថា បើ Ah Gi វិញ​និយាយ​អាសអាភាស​លើស​ហ្នឹង​១០០ ដង និង​សូម្បី​ធ្វើ​រឿង​ដែល​មហាជន​ថ្កោលទោស​ពេញ​មួយ​នគរ​ទៀត តែ​បាន​ត្រឹម​ហៅ​មក​ធ្វើ​ការអប់រំ​ប៉ុណ្ណោះ ហើយ​ស្ងាត់ឈឹង ព្រោះតែ Ah Gi មាន​ខ្សែ​មាន​ខ្នង​ធំ​។​

​តែ​ទោះយ៉ាងណា នេះ​ចាត់ទុកជា​មេរៀន និង​គំរូ​ដ៏​អាក្រក់​មួយ ដើម្បី​ព្រមាន​ទៅដល់​មនុស្ស​ដទៃទៀត កុំ​ឲ្យ​ចេះតែ​ហ៊ាន កុំ​ឲ្យ​ចេះ​ផ្គើន ធ្វើ​អ្វី​ប្រាសចាក​តម្លៃ​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម ដោយ​គិតថា​គេ​មិន​អាចធ្វើ​អ្វី​ខ្លួន​បាន​ឲ្យ​សោះ​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×