ភ្នំពេញ ÷ បុរសម្នាក់បានអង្គុយដួួលផ្កាប់មុខស្លាប់ ក្រោយពេលពិសាបាយរួច និងហូបស្រាអស់មួយកំប៉ុង សង្ស័យថាទំនងជាខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាង។

ហេតុការភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចជាប់គល់ស្ពាន អាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពមានឈ្មោះ ទន ណន ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋាន ជិតកន្លែងកើតហេតុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះមានឈ្មោះ ទន ណន ភេទប្រុសអាយុ៤៧ ឆ្នាំបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន និងប្តីបានចេញពីធ្វើការរួច នាំគ្នាទៅងូតទឹក ក្រោយពីងូតទឹករួច មកអង្គុយហូបបាយជុំគ្នាមួយសន្ទុះក្រោយមក ប្តីរបស់គាត់បានទៅទិញស្រាមួយកំប៉ុង មកអង្គុយផឹក ស្រាប់តែហូបអស់មួយកំប៉ុង គាត់ក៏បានដួលផ្កាប់មុខ ហើយរូបគាត់ក៏បានជួយរឹតទ្រូង និងធ្វើចលនាឲ្យគាត់ទៅមន្ទីរពេទ្យផងដែរ អកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយមកក៏រាយការណ៍ ទៅឲ្យសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ច ចុះមកដល់រួចបានយកខ្សែចងព័ទ្ធជុំវិញសព និងទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាករកកូវីដ១៩ បន្ទាប់ពីពនិត្យរួចឃើញថា សពអវិជ្ជមានកូវីដ១៩ និងស្លាប់ដោយខ្យល់គរ រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត
