Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​មិត្តភក្តិ​រួមរ័ក​ជាមួយ​អតីត​ប្រពន្ធ​ហើយ ទូរស័ព្ទ​មក​ឌឺដង​ទៀត ណាត់ជួប យក​កាំបិត​អារ​ក​សម្លាប់​

spot_img

​ភ្នំពេញ​ ៖​ ជនដៃដល់​ដែល​អារ​ក​សម្លាប់​យុវជន​ម្នាក់​នៅ​ជិត​គល់ឈើ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​កន្លង​មក​ម​នេះ​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​តាម​ចាប់ខ្លួន​បាន​ហើយ​កាលពី​ថ្ងៃ​ត្រង់​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ជនដៃដល់​ឈ្មោះ អាន សុភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កាប់​ជ្រូក មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ចំណែក​ជនរងគ្រោះ​ដែល​គេ​អារ​ក​សម្លាប់​នោះ ឈ្មោះ ឯម សុជាតិ ហៅ​វិត អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ព្រៃ​រំដួល ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ សាកសព​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​កាល​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ នៅលើ​ដី​វាល ខាងក្រោយ​រោងចក្រ​បឺរី ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ​ជាបន្ទាន់ ។ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា​៖​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​យក​កាំបិត​ដែល​អារ ក​ជនរងគ្រោះ​នៅក្នុង​ប្រឡាយ​ទឹក​មួយ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជនសង្ស័យ​ក៏​បាន​សារភាពថា​៖​គេ​ពិតជា​អ្នក​អារ​ក​សម្លាប់​យុវជន​ខាងលើ​ពិតប្រាកដ​មែន​ដោយសារ​តែ​យុវជន​នោះ​យក​អតីត​ប្រពន្ធ​របស់​ខ្លួន​ដែល​បាន​លែងលះ​គ្នា​ហើយ ។ ពេល​បាន​ដេក​នៅ​ជាមួយគ្នា​ម្ដងៗ​តែងតែ​ទូ​ស័ព្ទ​មក​ឌឺដង​ឱ្យ​រូប​គេ​ធ្វើ​ឱ្យ​គេ​ខឹង​ទ្រាំ​មិនបាន​។ ជនដៃដល់​បាន​ប្រាប់ទៀតថា​៖​នារី​ជា​អតីត​ប្រពន្ធ​ចាស់​នោះ ឈ្មោះ ធៀ​ម ធា​រី អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជន្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។​

ជនដៃដល់​បាន​រៀបរាប់​ទៀត​ថា​៖​មុនពេល​កើតហេតុ រូបគេ​បាន​បែកបាក់ ជាមួយ​នារី​ម្នាក់​ជា​អតីត​ប្រពន្ធ​ជាង​១​ឆ្នាំ​ហើយ ។ ក្រោយមក​នារី​ជា​អតីត​ប្រពន្ធ​ក៏មាន​ទំនាក់ទំនង​ជាមួយ​យុវជន​រងគ្រោះ​ឯម សុជាតិ ហៅ​វិត វិញ​ម្តង​ដោយ​បាន​រស់នៅ​ជាមួយគ្នា ច្រើន​ខែ​មក​ហើយ​ដូច​ប្តី​ប្រពន្ធ ហើយ​នារី​រូប​នោះ​ទៀតសោត​ក៏បាន​ឈប់​ទំនាក់ទំនង​ជាមួយ​គ្នា​យូរហើយ ។​

ជនដៃដល់​បាន​សារភាព​ទៀត​ថា​៖​ប៉ុន្តែ​នៅ​ម៉ោង​១៖៤៥​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ណាត់​ខ្លួន​ឲ្យមក​ជួប​គ្នា​នៅ​ដី​វាល​ខាងក្រោយ​រោងចក្រ​បឺរី ជា​កន្លែងកើតហេតុ​ដែល​គេ​ចាក់​នោះ​លុះ​ទៅ​ជួប​តាម​ការ​ណាត់​ហើយ ជនរងគ្រោះ​មាន​ទាំង​កាន់​កូន​កាំបិត​ចុង​ស្រួច​មួយ​ផង ហើយ​បាន​ជជែក​គ្នា​រឿង​អតីត​ប្រពន្ធ​។ ភ្លាម​នោះ​ក៏​ឆក់​ដក​យក​កូនសោ​ម៉ូតូ​របស់​ខ្លួន​ទៀត ហើយ​បាន​ទូរស័ព្ទ​ទៅ​ជេរ​ស្តីឲ្យ​នាង​ជា​អតីត​ប្រពន្ធ រឿង​ប្រុស​ស្នេហ៍​បាន​នៅ​ដេក​ឱប​ជាមួយ​រហូត ចំណែក​ខ្លួន​អត់​លិឍ​។ ជនដៃដល់​បាន​បន្តថា​៖​ដោយ​ឃើញ​ជនរងគ្រោះ​ឈរ​និយាយ​ទូរស័ព្ទ​ភ្លេចខ្លួន​រូបគេ​ក៏​ដើរ​ទៅ​ពីក្រោយ ឆក់​យក​បាន​កូនកាំបិត ចាក់​លើ​ជនរងគ្រោះ​ត្រូវ​ចំ​ស្មា​ដួល​ហើយ​ចាប់​អាករ​បន្ថែម​រហូត​ស្លាប់​ភ្លាមៗ រួច​ហើយ​ខ្លួន​គេ​បាន​ជិះ​ម៉ូតូ​យក​កូនកាំបិត​ទៅ​បោះ​បោល​ក្នុង​លូទឹកស្អុយ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ហើយ​បាន​ទៅ​សម្ងំ​ដេក​នៅផ្ទះ​វិញ បន្ទាប់​មក​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ក៏​បាន​មក​ចាប់​ខ្លួន​រូបគេ​បាន​តែ​ម្ដង​ទៅ ។​នៅ​ថ្ងៃ​ទី​១៧​មីនា​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនដៃដល់​ទៅ​តុ​លាករ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×