Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស្ប៉ាញ បានបើកប្រទេសឡើងវិញ សម្រាប់អ្នកធ្វើដំណើរការបរទេសណា ដែលចាក់វ៉ាក់សាំងរួចរាល់

spot_img

ប្រទេសអេស្ប៉ាញ នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ពីជុំវិញពិភពលោកកាលពីថ្ងៃចន្ទ ដោយសង្ឃឹមថា ការហូរចូលនៃភ្ញៀវទេសចរនឹងធ្វើឱ្យប្រសើរឡើង នូវវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលត្រូវបានវាយលុកដោយជំងឺរាតត្បាតកូវីដ ១៩ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្បាញលោកស្រី Carolina Darias បានទទូចថា ប្រទេសអេស្ប៉ាញ គឺជាទិសដៅដែលមានសុវត្ថិភាព ហើយប្រទេសខ្លួនកំពុងស្ថិតក្នុងដំណើរការទាមទារភាព ជាអ្នកដឹកនាំពិភពលោករបស់ខ្លួនក្នុងវិស័យទេសចរណ៍។

យ៉ាងណាមិញចំពោះ ជនជាតិអឺរ៉ុបដែលមិនទាន់បានចាក់វ៉ាក់សាំងនោះ ហើយបច្ចុប្បន្នអាចចូល មកក្នុងប្រទេសអេស្ប៉ាញ បាន គឺត្រូវធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង ហើយចាប់ពីថ្ងៃចន្ទភ្ញៀវទេសចរ ក៏នឹងអាចធ្វើតេស្តអង់ទីហ្សែនដែលមានតម្លៃថោកជំនួសវិញ។
ប៉ុន្តែត្រឡប់ទៅក្រោយវិញ ចក្រភពអង់គ្លេសដែលជាទីផ្សារទេសចរណ៍ ដ៏ធំមួយសម្រាប់ប្រទេសអេស្ប៉ាញ ក៏ប៉ុន្តែ ចក្រភពអង់គ្លេសមិនទាន់ បានលុបប្រទេសអេស្បាញ ចេញពីបញ្ជីប្រទេសដែលមានហានិភ័យនៅឡើយទេ ដែលនេះមានន័យថា អ្នកដំណើរអង់គ្លេសនឹងត្រូវធ្វើចត្តាឡីស័ក នៅពេលពួកគេត្រឡប់ចូលមកប្រទេសកំណើតវិញ ហើយក៏ត្រូវបង់ថ្លៃធានារ៉ាប់រងថ្លៃៗ ចំពោះការធ្វើតេស្តកូវីដ ១៩ផងដែរ ។

នៅទូទាំងប្រទេស ដោយចាប់ពីតំបន់់ Costa del Sol រហូតដល់កោះ Canary សណ្ឋាគារ និងភោជនីយដ្ឋានកំពុងបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់ជាច្រើនខែ ហើយក្រុមហ៊ុនអាកាសចរណ៍នានា បានចាប់ផ្តើមដំណើរការហោះហើរឡើងវិញ បន្ទាប់ពីជើងហោះហើរបានធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាតខ្ពស់។
អាកាសយានដ្ឋាន ម៉ាឡាហ្គា រំពឹងថានឹងមានជើងហោះហើរប្រមាណ ២០ ផ្សេងគ្នានៅព្រឹកថ្ងៃច័ន្ទកន្លងទៅ ដែលធ្វើដំណើរពីជុំវិញទ្វីបអឺរ៉ុប ដូចជាប្រទេសBerlin, Lille, Frankfurt និងទីក្រុងឡុងដ៍។ ប្រទេសអេស្ប៉ាញ ក៏នឹងចាប់ផ្តើមអនុញ្ញាតឱ្យទូកកម្សាន្ត ចូលកំពង់ផែរបស់ខ្លួនម្តងទៀត ចាប់ពីថ្ងៃច័ន្ទនេះផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍អេស្ប៉ាញបាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីមិនយល់ពីការបដិសេធរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការអនុញ្ញាតឱ្យតំបន់មួយចំនួន នៃប្រទេសអេស្បាញដែលមានករណីកូវីដ-១៩ ទាប និងធូរស្បើយ ដូចជាកោះកាណារី នៅលើបញ្ជីបៃតងរបស់ខ្លួន។
ក្នុងនោះ ទីក្រុងឡុងដ៍នឹងមិនពិនិត្យឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួននោះទេ ចំពោះរយៈពេលបីសប្តាហ៍ទៀត ដែលនេះជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នកនៅក្នុងវិស័យបដិសណ្ឋារកិច្ច ដោយសង្ឃឹមថា នឹងអាចស្តារឡើងវិញ នូវការខាតបង់មួយចំនួននៅឆ្នាំ ២០២០ នៅពេលដែលចំនួនអ្នកទេសចរធ្លាក់ចុះ ៧៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។
ដោយពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មទេសចរណ៍របស់ខ្លួន ប្រទេសអេស្ប៉ាញ គឺជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចរបស់លោកខាងលិច ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយការរាតត្បាត បន្ទាប់ពីបានមើលឃើញពីការធ្លាក់ចុះ ១០,៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅឆ្នាំ ២០២០ ។
រដ្ឋាភិបាលអេស្ប៉ាញបានកំណត់គោលដៅ នៃការទាក់ទាញអ្នកធ្វើដំណើរចំនួន ៤៥ លាននាក់នៅដំណាច់ឆ្នាំនេះ។ ប៉ុន្តែនៅចុងខែមេសា ប្រទេសនេះមានភ្ញៀវទេសចរត្រឹមតែ ១,៨ លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមស្ថិតិផ្លូវការ៕
ប្រភព៖ AP
រក្សាសិទ្ធិដោយ៖CEN

spot_img
×