Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាម ប្រកាសពន្យារពេលប្រកួតស៊ីហ្គេម

spot_img

CAMSOC-ភ្នំពេញ៖ ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១បានផ្ញើលិខិតជូនដល់បណ្តាប្រទេសនានា នៅក្នុងអាស៊ីអាគ្នេយ៍ ស្តីពីការពន្យាពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងទៅធ្វើឡើង នាឆ្នាំ២០២២ជំនួសវិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមបានជូនដំណឹងស្តីពីការពន្យារពេលនៃស៊ីហ្គេម ឆ្នាំ២០២១នេះ ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ។ ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតពីគណៈកម្មាធិការជាតិវៀតណាមថា អូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីស្នើសុំយោបល់ជាមុនសិន មុននឹងសម្រេចជាផ្លូវការ។ កិច្ចប្រជុំបន្ទាន់នេះនឹងត្រូវធ្វើឡើង នៅថ្ងៃស្អែកទី៩ ខែមិថុនា ២០២១ វេលាម៉ោង ១រសៀល តាមប្រព័ន្ធ Zoom។

សូមរំឭកថា កាលពីចុងខែឧសភា ឆ្នាំ២០២១ ម្ចាស់ផ្ទះវៀតណាមបានបញ្ជាក់ជំហររបស់ខ្លួនថា ប្តេជ្ញាចិត្តខ្ពស់នឹងព្យាយាមធ្វើស៊ីហ្គេម នាចុងឆ្នាំ២០២១ឲ្យបាន ប៉ុន្តែដោយសារស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ-១៩ ដែលនៅតែរីករាលដាលជាសកលនេះបានធ្វើឲ្យផ្ទះមួយនេះ បានជូនដំណឹងស្តីពីការពន្យាពេលបណ្តោះអាសន្ន ដោយរង់ចំា ការសម្រេចក្នុងអង្គប្រជុំអន្តរជាតិ តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃស្អែកនេះ។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមបានកំណត់បង្ហាញថា ស៊ីហ្គេម២០២១នេះមានប្រភេទកីឡាដាក់ឲ្យបណ្តាប្រទេសក្នុងអាស៊ាន សរុបចំនួន១១ប្រទេសប្រកួតប្រជែងលើ៤០ប្រភេទកីឡា និងមានវិញ្ញាសាសរុបចំនួន ៥២៦៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×