Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់បានប្រើកាំបិតកាប់ទៅលើបុរសម្នាក់បណ្ដាលរងរបួស

spot_img

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនា បានប្រើកាំបិតប៉័ងតោ កាប់ជនរងគ្រោះ បណ្តាលឲ្យរបួស ដែលហេតុការណ៍នៅចំណុចមុខផ្ទះ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ៧ មិថុនា ២០២១ ម៉ោង១៦និង០០នាទី។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់។ ជនរងគ្រោះឆ្លើយថា មិនឃើញទេ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើង ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕ រក្សាសិទ្ធិដោយ៖មីដា

spot_img
×