ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៥៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង ១១៤២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៤១នាក់ និងរបួសចំនួន ១៦៤០នាក់ ក្នុងនោះធ្ងន់ចំនួន ៩៤១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៩លើក ស្លាប់ ២នាក់ និងរបួសចំនួន ១១នាក់ ក្នុងនោះរបួសធ្ងន់ ១០នាក់ និងស្រាល ១នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៥៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨៨៥៩២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៤០៩៥គ្រឿង និងរថយន្តចំនួន ២៤៤៩៧គ្រឿង ក្នុងនោះរថយន្តតូច ១៨៨១៥គ្រឿង និងធំ ៥៦៨២គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


