Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់គ្នា​តាម​ហ្វេ​សប៊ុក ណាត់​ជួប​គ្នា រំលោភ​បាន​សម្រេច​ពីរដង​រហូត​ដល់​សន្លប់​ក្នុង​អង្រឹង ហើយ​ត្រូវ​ចាប់ខ្លួន​ក្មេងប្រុស​ម្នាក់​

spot_img

កំពត ៖ នគរបាល​ស្រុក​ទឹកឈូ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​លួងលោម​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​ម្នាក់ បានសម្រេច​ពីរដង ហើយ​ធ្វើឲ្យ​នារី​នោះ​សន្លប់​នៅលើ​អង្រឹង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​វត្ត​ព្រៃ​ទប់ ភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ការចាប់ខ្លួន​បុរស​សង្ស័យ​រូប​យោងតាម​ពាក្យ​ប្តឹង​របស់​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឌឿ​ង ឡា អាយុ​១៧​ឆ្នាំ ជា​កម្មករ​ដាក់​កន្ត្រក​វិល មាន​ទីលំនៅ​នៅ​ភូមិ​បាក់​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ​.​ស​.​អ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។

នគរបាល​បាន​បញ្ជាក់​អំពី​រឿងហេតុ​នេះ​ថា ពួកគេ​ទាំង​ពីរ​នាក់ បាន​ស្គាល់​គ្នា​តាមរយៈ​ការលេង​ហ្វេ​សប៊ុក និង​ឈាន​ដល់​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ ហើយ​ដល់​ថ្ងៃទី​១៤ ខែ​មីនា នៅ​វត្ត​ព្រៃ​ទប់ មាន​រៀបចំ​កម្មវិធី​បុណ្យបញ្ចុះសីមា រយៈពេល​បី​ថ្ងៃ ហើយ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា​នោះ ជនសង្ស័យ​បាន​យក​កន្ត្រក​វិល​មក​ដាក់​នៅ​វត្ត​នៅ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ជួល​ជិះ​លេង​កម្សាន្ត គាប់​ជួន​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ក៏​នៅ​ក្បែរ​វត្ត​នោះ​ដែរ ហើយ​ពួកគេ​ទាំង​ពីរ​នាក់​ក៏​បាន​ណាត់​មក​ជួប​គ្នា​ដោយ​ផ្ទាល់​ដើម្បី​បាន​សារ​សង​ស្នេហ៍​ក្មេងខ្ចី​នេះ​។

រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ពួកគេ​ទាំងពីរ​បាន​លង់​ស្នេហ៍​ទៅវិញទៅមក រហូត​ដល់​ទប់ចិត្ត​មិន​បាន ភាគី​ខាង​ប្រុស​ក៏​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ​រហូត​បាន​សម្រេច​ពីរ​ដង​ក្នុង​មួយ​រាត្រី ធ្វើឲ្យ​ក្មេង​ស្រី​រូប​នេះ​សន្លប់បាត់​មាត់​ឈឹង​ដេក​ក្នុង​អង្រឹង​កន្លែង​កន្ត្រក​វិល​។ ប៉ុន្តែ​ដោយសារ​យប់​កាន់តែ​ជ្រៅ និង​កម្មវិធី​បុណ្យ​បានបញ្ចប់ ជាពិសេស ធុងបាស់​ក៏បាន​បិទ ឧបករណ៍​ល្បែង​កម្សាន្ត​ជាច្រើន ក៏​បាន​សា​រោង​ផងដែរ ឪពុកម្តាយ បាន​បាត់​កូនស្រី មិន​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​នាំគ្នា​ដើររក ក៏​បាន​ប្រទះឃើញ​កូនស្រី ដេក​សន្លប់​នៅក្នុង​អង្រឹង​កន្លែង​កន្ត្រក​វិល ហើយ​យក​កូនស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។

ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន ទើប​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​។ ក្នុងដំណាក់កាល​សមត្ថ​កិច្ច​នគរបាល​មូលដ្ឋាន ជនសង្ស័យ​បាន​សារភាពថា ពិតជា​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ពិតមែន ប៉ុន្តែ​គឺជា​ការព្រមព្រៀង​គ្នា​ទេ ព្រោះ​ពួក​យើង​បាន​ស្រឡាញ់គ្នា​និង​បាន​សារ​សង​ស្នេហា​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ហើយ​ក៏​ណាត់​មក​ជួប​គ្នា ទើប​ឈាន​ដល់​ការរួមរ័ករ​ហូត​បាន​សម្រេច​ចំនួន​ពីរដង​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×