Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១

ភ្នំពេញ ៖ តាមរយៈបេកសកម្មការកាទូតរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ថ្នាក់ដឹកនាំសភាឆែក ចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) និងកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។

ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) គ្រោងនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា “ទន្ទឹមនឹងនេះសភាកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានេះសម្តេចបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំ និងសមាជិកសភានៃសាធារណរដ្ឋឆែក និងសូមអញ្ជើញថ្នាក់ដឹកនាំសភាឆែកចូលរួមក្នុងកិច្ចប្រជុំនេះ”។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា តាមរយៈបេសកកម្មការទូតនេះ សម្តេចមានជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាឆែក សម្តេចប្រធានព្រឹទ្ធសភា បានបង្ហាញអំពីបំណង ក្នុងបង្កើនកម្រិតទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក គ្រប់កម្រិត និងជួយគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងក្របខ័ណ្ឌអន្តរសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា គាំទ្រចំពោះបេសកកម្មការទូត របស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×