Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តតាកែវ ណែនាំឲ្យកម្មករ កម្មការិនីត្រូវតែ ថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណា កុំឱ្យកើតមានជំងឺកូវីដ

ខេត្តតាកែវ ៖ ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំជាមួយរោងចក្រមួយចំនួន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ នៅតាមបណ្តារោងចក្រក្នុងខេត្ត។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធ ប្រឆាំងកូវីដ-១៩ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញបើក កិច្ចប្រជុំពង្រឹងការងារបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយ បណ្ដារោងចក្រពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ធ្វើការណែនាំដល់ បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវពង្រឹង និងត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិត ក្នុងរោងចក្ររបស់ខ្លួន ដើម្បីចៀសឆ្ងាយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅក្នុងកន្លែងធ្វើការ ជាពិសេស គឺត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ឱ្យខានតែបានការចម្លងពីរោងចក្រ ទៅសហគមន៍ ឬពីសហគមន៍ទៅក្នុងរោងក្រ ។ ដោយឡែកកម្មករ កម្មការិនីត្រូវតែ ថែរក្សាសុខភាពខ្លួនឯងធ្វើយ៉ាងណា កុំឱ្យកើតមានជំងឺនេះព្រោះថា ជំងឺនេះងាយ ឆ្លងខ្លាំងបំផុត ហើយត្រូវអនុវត្តន៍តាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ គឺធ្វើឱ្យយើងមាន សុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×