Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ ស្នើឲ្យម្ចាស់សហគ្រាសធ្វើបញ្ជីស្នាក់នៅកម្មករឱ្យបានច្បាស់លាស់ គ្រប់គ្រងកូវីដ-១៩

ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ មិនមានការថមថយនោះទេ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយ ទៅម្ចាស់រោងចក្រ សហគ្រាសនានា នៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ-កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករ និងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយ ជាពិសេសឆ្លងចេញពីកម្មករ-កម្មការិនី។

ការស្នើឡើងបែបនេះរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ វីដេអូ អនឡាញ (ឬ វីដេូ conference ) មួយ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ជាមួយក្រសួងការងារ ក្រសួងសុខាភិបាល និងមន្ត្រីអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×