Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីហាយប៊្រីត បើកឡើងខឿនផ្លូវ ទៅបុករះចំណតរថយន្តក្រុង និងបង្គោលភ្លើងស្តុប រងការខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកាមរីហាយប៊្រីតមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតឡើងលើខឿនផ្លូវ ទៅបុករះចំណតរថយន្តក្រុង និងបង្គោលដាក់ភ្លើងស្តុប បណ្តាលឲ្យភ្លើងស្តុបនៅខាងលើ បាក់ធ្លាក់មកក្រោម រងការខូចខាតស្ទើរទាំងស្រុង។ ចំណែកតៃកុងរថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីហាយប៊្រីតមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2-AX 5549 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងលើខឿនផ្លូវ រួចបន្តទៅបុករះចំណតរថយន្តក្រុង បាក់រងការខូចខាតទាំងស្រុង និងទៅបុកបង្គោលដាក់ភ្លើងស្តុប សញ្ញាប្រុងប្រយ័ត្នបណ្តាលឲ្យភ្លើងស្តុបនៅខាងលើ បាក់ធ្លាក់មកដល់ដី។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតស្ទើរគ្មានសល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យជុំវិញកន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×