ក្រសួងការបរទេសតៃវ៉ាន់កាលពីថ្ងៃចន្ទកន្លងទៅនេះ បានបដិសេធនូវពាក្យចចាមអារាម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតថា ការដឹកជញ្ជូនវ៉ាក់សាំងរបស់ប្រទេសជប៉ុន កាលពីសប្តាហ៍មុនមានចំនួន ១,២៤ លានដូស គឺដោយសារតែរដ្ឋាភិបាលតៃវ៉ាន់ ធ្លាប់បាននិយាយថា ការដឹកជញ្ជូនវ៉ាក់សាំងទ្រង់ទ្រាយតូចគឺចាំបាច់បំផុតអ្នកលេងអ៊ីនធឺណេតបានអះអាងថា រដ្ឋាភិបាលតៃវ៉ាន់បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu ថា តៃវ៉ាន់ នឹងចាក់វ៉ាក់សាំងក្នុងស្រុករបស់ខ្លួននៅខែកក្កដាខាងមុខនេះ ដូច្នេះខ្លួនត្រូវការវ៉ាក់សាំងមួយចំនួនតូចប៉ុណ្ណោះដែលបញ្ចូនពីប្រទេសជប៉ុន។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការតៃវ៉ាន់ បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា
ខណៈពេលដែលលោក Motegi ជឿជាក់ថា វ៉ាក់សាំងបន្ទាន់របស់តៃវ៉ាន់ទំនងជានឹងប្រសើរឡើងនៅខែកក្កដា នៅពេលដែលកោះមួយនេះបានចាប់ផ្តើមចែកចាយវ៉ាក់សាំងរបស់ខ្លួន ហើយបច្ចុប្បន្ននេះរដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថា កោះតៃវ៉ាន់មានតម្រូវការបន្ទាន់សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩នេះ។
ក្រសួងការបរទេសតៃវ៉ាន់និយាយថា លោក Motegi មិនដែលនិយាយថា តៃវ៉ាន់អះអាងថាវ៉ាក់សាំងចំនួន១,២៤ លានដូសគឺគ្រប់គ្រាន់នោះទេ។ យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងអាស្រា្តសេនីកា ចំនួន ១,២៤ លានដូសកាលថ្ងៃសុក្រដោយឥតគិតថ្លៃទៅកាន់កោះតៃវ៉ាន់។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ក្រៅតែពីនិយាយមិនពិតនោះ ពាក្យចចាមអារាម គឺមានគោលបំណង ដើម្បីយកមតិសាធារណៈ ដើម្បីទាញផលប្រយោជន៍នយោបាយ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសជប៉ុនចុះខ្សោយ។
ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ការផ្គត់ផ្គង់របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងធំ ៗ នៅជុំវិញពិភពលោកនៅតែមានភាពតឹងរឹង ហើយរដ្ឋាភិបាលនឹងបន្តចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនវ៉ាក់សាំង និងប្រទេសផលិតវ៉ាក់សាំងដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រជាជនតៃវ៉ាន់ទាំងអស់៕
ប្រភព៖ Taiwan News
រក្សាសិទ្ធិដោយ៖CEN

