Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចប្រទេសហ្វីលីពីន ដោយសារកូវីដ-១៩

ធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនសម្រាប់ឆ្នាំនេះ ដោយសារតែប្រទេសនេះមានការធ្លាក់ចុះយ៉ាងខ្លាំង ជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ និងការរៀបចំឡើងវិញនូវវិធានការតឹងរ៉ឹងនៅក្នុងតំបន់រដ្ឋធានី ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីកូវីដ-១៩ ។

លោក Kevin Chua សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ខណៈកំណើនសេដ្ឋកិច្ចនៅហ្វីលីពីននៅតែស្ថិតក្នុងដំណើរការស្ទុះងើបវិញក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនេះអាចនឹងទំនងជាមានអត្រាទាបជាងការរំពឹងទុកកាលពីពេលមុនក្នុងចន្លោះ ៤,៧ ភាគរយ។
ការព្យាករណ៍របស់ធនាគារពិភពលោកត្រូវបានកាត់បន្ថយក្នុងរង្វង់ ៥,៥ ភាគរយ និងប្រៀបធៀបជាមួយទៅនឹងគោលដៅកំណើនរបស់រដ្ឋាភិបាលហ្វីលីពីនឆ្នាំ ២០២១ ដែលហក់ឡើងពី ៦,០ ភាគរយទៅ ៧,០ ភាគរយ។

ក្នុងនោះ សេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះ ៩,៦ភាគរយ កាលពីឆ្នាំមុន។ លោក Chua បានដាក់“ ហានិភ័យនៃការធ្លាក់ចុះដ៏សំខាន់” ចំពោះទស្សនវិស័យរបស់ធនាគារពិភពលោក រួមទាំងការផ្ទុះចេញជាថ្មីនៃជំងឺកូវីដ ១៩ ថ្មី និងការរឹតត្បិតចល័តភាព។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លងដ៏សាហាវមួយរបស់អាស៊ី ដែលមានករណីជាង ១,២៧ លានករណីត្រូវបានកត់ត្រា និងជិត ២២ពាន់នាក់បានស្លាប់ទូទាំងប្រទេស។

អាជ្ញាធរហ្វីលីពីនកំពុងធ្វើប្រតិបត្តិការលើការបញ្ជូនវ៉ាក់សាំងជាប្រចាំក្នុងឆមាសទី ២ ដើម្បីជំរុញការចាក់ថ្នាំបង្ការរបស់ខ្លួនក្រោមគោលបំណងដើម្បីអនុញ្ញាតឱ្យមានការបើកឡើងវិញនូវសេដ្ឋកិច្ច និងដើម្បីឲ្យប្រជាជនកាន់តែច្រើនចូលធ្វើការឡើងវិញ។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៨,៧ ភាគរយនៅក្នុងខែមេសា ដែលនេះស្មើនឹងចំនួនអ្នកអត់ការងារធ្វើច្រើនជាង ៤ លាននាក់ រឺ ៧,១ ភាគរយនៅក្នុងខែមីនា។

ធនាគារពិភពលោកក៏បានបន្ទាប ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសហ្វីលីពីនសម្រាប់ឆ្នាំក្រោយ និងនៅឆ្នាំ ២០២៣ គឺមានចន្លោះ ៥,៩ភាគរយ និង ៦,០ភាគរយ ពីការព្យាករណ៍ ៦,៣ភាគរយ និង ៦,២ភាគរយ ដែលខ្លួនបានប្រកាសកាលពីខែមីនា។ លោក Chua បាននិយាយថា “បញ្ហាប្រឈមគោលនយោបាយសំខាន់ៗ គឺការគ្រប់គ្រងការរាតត្បាតការផ្តល់ការគាំពារសង្គម និងប្រមូលផ្តុំការចូលរួមក្នុងវិស័យនៅក្នុងការស្តារឡើងវិញ” ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×