Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! យកឡានថ្មីមកឲ្យឆែក ជាងថាបើធ្វើអស់ជិត៨ពាន់ដុល្លារ ម្ចាស់មិនទាន់ត្រូវរ៉ូវថ្លៃផង ជាងដោះរើខ្ទេច ពេលមកយកវិញ អត់រៀបឲ្យ និងថែមទាំងប្រើអំពើហិង្សាទៀត (វីដេអូ)

ភ្នំពេញ ៖ កាលពីយប់មិញនេះ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មានរឿងមួយបានបង្កឲ្យការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលបុរសម្នាក់ជាម្ចាស់រថយន្ត Rang Rover បានកើតទុកមិនសុខចិត្ត បន្ទាប់ពីយករថយន្តមកឲ្យជាងពិនិត្យមើល នៅឯយានដ្ឋាន រតនៈ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ម៉ុង ប្ញទ្ធី (ជិតចំណុចរង្វង់មូលកាំកូ) ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែមកដល់ ឃើញឡានត្រូវបានជាងបានដោះរើខ្ទេច ទាំងដែលរូបគាត់ពុំទាន់ត្រូវរ៉ូវតម្លៃជួសជុលផងនោះ ហើយពេលចង់យកឡានចេញវិញ ក៏ត្រូវបានអ្នកគ្រប់គ្រងនៅទីនោះផឹកស្រាទំនងស្រវឹង បានប្រើអំពើហិង្សាមកលើរូបគាត់ទៀតផង។

ម្ចាស់រថយន្ត Rang Rover បានរៀបរាប់ដំណើរដើមទងនៃរឿងហេតុនេះឲ្យដឹងថា ដំបូងឡើយ គាត់យកឡានមកដាក់ឲ្យជាងឆែកមើលសិនថា តើខូចអ្វីខ្លះ? ហើយនៅពេលនោះ ជាងបានរៀបរាប់តួលេខមុខគ្រឿងបន្លាស់គិតជាទឹកប្រាក់អស់ប្រមាណ ៧៩២៥ ដុល្លារ ទាំងដែលរូបគាត់ពុំបានដឹងថា ម៉ាស៊ីនឡានខូចអ្វីខ្លះនោះទេ។ គាត់ក៏បានប្រាប់ទៅជាងថា ប្រសិនបើខូចធ្វើអស់ច្រើនរហូតដល់ជិត ៨ ពាន់ដុល្លារ គាត់នឹងប្តូរម៉ាស៊ីនថ្មី។ ប៉ុន្តែ មិនទាន់បានព្រមព្រៀងឲ្យធ្វើផង ស្រាប់តែជាងដោះរើខ្ទេច ទាំងសូម្បីបញ្ជាក់តាម Telegram ឬ ខលប្រាប់មួយម៉ាត់ក៏អត់ដែរ។

ដោយឡែក នៅពេលគាត់មកយកឡានចេញវិញ បន្ទាប់ពីបានគិត និងឆ្ងល់ថា រថយន្តទើបទិញថ្មីមិនទាន់បាន២០ថ្ងៃស្រួលបួលផង ហេតុអ្វីខូចធ្វើអស់ច្រើនយ៉ាងនេះ ដើម្បីយទៅឲ្យក្រុមហ៊ុនជួសជុល ស្រាប់តែខាងការ៉ាស់មិនឲ្យយកចេញ បើទោះជាគាត់ឲ្យថ្លៃសេវាជួយដោះពិនិត្យមើល និងរៀបឲ្យឡើងយ៉ាងណា។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ អ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីនោះ ថែមទាំងប្រើអំពើហិង្សាមកលើរូបគាត់ទៀតផងដែរ បន្ទាប់ពីបានប៉ះសម្តីគ្នារឿងដោះរើគ្រឿងឡានដោយគ្មានការយល់ព្រមព្រៀងឲ្យធ្វើពីម្ចាស់ឡានផងនោះ។

ប៉ុន្តែ ដោយសារតែការ៉ាស់ជួលជុលឡានខាងលើ បានបិទទ្វាមិនឲ្យយកឡានចេញ ជាហេតុធ្វើឲ្យបុរសជាម្ចាស់ឡាន ពុំបានចាកចេញពីទីនោះឡើយ គឺចាប់តាំងពីម៉ោងប្រហែល៥ល្ងាច រហូតយប់ជ្រៅ ព្រោះតែគាត់ខ្លាចការ៉ាស់សុីគ្រឿងឡានរបស់គាត់ ព្រោះថា គ្រឿងបន្លាស់ Rang Rover គឺថ្លៃៗណាស់។

ជាមួយគ្នានេះផងដែរ មហាជនជាច្រើន ក៏បានដាក់ការងឿងឆ្ងល់ថា ហេតុអ្វីបានជាម្ចាស់ការ៉ាស់ជួសជុលឡាននេះ មិនរៀបឡើងវិញ និងឲ្យម្ចាស់យកឡានចេញ តើមានបំណងអ្វី ខណៈដែលម្ចាស់ឡានថែមទាំងបានឲ្យថ្លៃសេវាពិនិត្យ និងការរៀបឲ្យឡើងវិញផងដែរនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×