Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់ ! ប្រជាពលរដ្ឋធ្លាប់រងគ្រោះ ទៅប្តឹង និងក៏ដូចរាយការណ៍ករណីសង្ស័យថ្មី ស្រាប់តែអនុប្រធានប៉ុស្តិ៍ចោមចៅ៣ ឆ្លើយបែបព្រងើយថា…

ភ្នំពេញ ៖ គួររម្លឹកឲ្យដឹងផងដែរថា ប្រជាពលរដ្ឋគ្រួសារមួយ នៅក្នុងភូមិគ្រឹះសុភមង្គល ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ គឺពួកគាត់ធ្លាប់ជួបបទពិសោធន៍ ត្រូវចោរចូលលួចកាច់កញ្ចក់រថយន្តទាំងសងខាង យកទៅដោយសុវត្ថិភាព ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ម្ចាស់ផ្ទះក៏បានឲ្យដឹងថា កញ្ចក់រថយន្តរបស់គាត់ម៉ាក Lexus NX200T ដែលកាលពីពេលនោះ (ឆ្នាំ២០២០) គឺពិបាករកណាស់នៅស្រុកខ្មែរ ដោយទាល់តែកុម្ម៉ង់ពីក្រុមហ៊ុនក្រៅប្រទេសទើបមាន ដោយកញ្ចក់ម្ខាងៗគឺមានតម្លៃ ជាង១ពាន់ដុល្លារ ឯណោះ។ តែទោះយ៉ាងណា ករណីខាងលើនេះ ពុំត្រូវបានសមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានសង្កាត់ចោមចៅ៣ អាចវែកមុខចោរឃើញនោះឡើយ។

ដោយឡែក ថ្មីៗនេះ ដោយឃើញបុរសម្នាក់ ចូលមកត្រង់ចំណុចផ្ទះរបស់គាត់ ក្នុងសកម្មភាពអឺតឡឺមគួរឲ្យសង្ស័យ គាត់ក៏បានយករូបភាពឲ្យសន្តិសុខ ជួយពិនិត្យមើល ហើយសន្តិសុខក៏បានអះអាងថា រូបបុរសហ្នឹងហើយជាជាងធ្វើផ្ទះ នៅក្នុងភូមិគ្រឹះកាលពីឆ្នាំមុន។ នៅពេលនោះ គាត់ក៏បានរាយការណ៍ទៅមេការបុរី ដែលនាំជាងចូលឈ្មោះ ចាន់ សៀង និងត្រូវបានដឹងថាជាមន្រ្តីប៉ូលីសផងដែរនោះ ស្រាប់តែបានឆ្លើយបែបនេះថា «គ្រាន់តែគេដើរមើលផ្ទះ តើមានអ្វីត្រូវខុស?» ដែលផ្ទុយពីទង្វើគួរណែនាំទៅដល់កម្មករ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ជាពិសេសគឺទៅប៉ះពាល់របស់ទ្រព្យគេ។

ក្រោយពីមេការរូបនេះ បានឆ្លើយបែបនេះ គាត់ក៏បាននឹកឃើញករណីចាស់ ដែលបានកើតឡើងកាលពីឆ្នាំ២០២០ ដោយនាំយកទាំងភស្តុតាង និងវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញសកម្មភាពចោរ ចូលលួចកាត់កញ្ចក់ឡានរបស់គាត់ អស់ទាំងសងខាង និងព្រមទាំងរូបបុរសគួរឲ្យសង្ស័យថ្មីនេះ ទៅប្តឹង និងក៏ដូចរាយការណ៍ពីករណីនេះ ឲ្យសមត្ថកិច្ចបានជ្រាប ក៏ស្រាប់តែអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ប្រាប់ទាំងហួសចិត្តថា «គេមិនទាន់លួចផង មកប្ដឹងធ្វើអី?» ដែលក៏ផ្ទុយពីការទទួលខុសត្រូវ ទៅលើសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ត្រង់ចំណុច ក៏ចង់សួរថា តើទាល់តែប្រជាពលរដ្ឋ បាត់បង់របស់ទ្រព្យ ទើបបានមកប្តឹងបានឬ? ហេតុអ្វីក៏គ្មានវិធានការ ចុះមកបើកការស្រាវជ្រាវ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងក៏ដូចវែកមុខរកករណី ដែលពួកគាត់កំពុងតែ មានសង្ស័យនេះអុីចឹង តើត្រង់ណាទៅជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×