ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្អូនប្រុស យឿន ពិសី ស្រាប់តែបានឡាយ (Live) ទាំងទឹកភ្នែកទឹកសំបោរ ទម្លាយចេញនូវអារម្មណ៍មិនសប្បាយចិត្ត កប់ទុកជាយូរយារណាស់មកហើយថា ខ្លួនជាម្ចាស់ពាន The Cambodia’s Got Talent មែនពិត តែគ្មានតម្លៃអ្វីទេ បានត្រឹមដេកឱពាន ព្រោះរយៈពេល៦ឆ្នាំមកនេះ ពោលគឺក្រោយក្លាយជាម្ចាស់ពានតាំងពីឆ្នាំ២០១៥ គឺពុំដែលទទួលបាន event ឡើងឆាកសូម្បីតែមួយដងក៏គ្មានដែរ។

តែទោះយ៉ាងណា ក្រោយបញ្ហានេះបានផ្ទុះឡើង ថ្មីៗនេះ លោក មាស រិទ្ធី អ្នកអានព័ត៌មានដ៏ល្បីឈ្មោះប្រចាំទូរទស្សន៍ ហង្សមាស បានធ្វើការពន្យល់បកស្រាយទៅកាន់ទស្សនិកជនថា តាមពិតទៅ មិនមែនក្រុមហ៊ុនហង្សមាស មិនគិតគូរ មិនយកចិត្តទុកហៅប្អូនប្រុស យឿន ពិសី ឡើងច្រៀងក្នុងកម្មវិធីនានានោះទេ ប៉ុន្តែ ហេតុផល គឺដោយសារម្ចាស់ (Sponsor) ប៉ុណ្ណោះ ជាអ្នកបញ្ជា ដោយគេតម្រូវឲ្យយកតារានេះតារានោះ ហេតុនេះ អ្នកដឹកនាំកម្មវិធីគឺត្រូវតែធ្វើតាមការចង់បានរបស់គេ…..។
យ៉ាងណាមិញ ដើម្បីចូលរួមបំភ្លឺបន្ថែមទៅលើរឿងនេះ លោក គួច ខេវិន ក៏បានរៀបរាប់ក្នុងខ្លឹមសារ យ៉ាងវែងអន្លាយទៅកាន់ប្អូនប្រុស យឿន ពិសី ឲ្យបានយល់ជ្រាបកាន់តែច្បាស់ថា៖ «ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់ ឲ្យច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន។

ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបាន ចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡេីយ! The Voice of Cambodia គឺគេសំដៅទៅ លើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេចដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេវាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូន ហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី (sponsored) ហេតុដូច្នេះ អោយតែអ្នក ឧបត្ថម្ភហាមាត់ថាទៅលិច គឺលិច ថាទៅកើត គឺកើតហើយដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធី នាបច្ចុប្បន្ន ប្រៀបដូចជាអាមោកអញ្ចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើន គឺត្រូវគេធ្វើស៊ីជាក់ជាមិនខា នឡើយដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡេីយ ។

ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដកកម្មវិធីមិនព្រមធ្វេីដែរ ដោយគិតថាគ្មានអ្នកណាមេីល ប៉ុន្តែបេីកម្មវិធីបុណ្យអន្តរជាតិគេវិញ គឺពួក Sponsors ហ្នឹងប្រ ជុំក្បា លគ្នាដណ្តេី មធ្វេី! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង ពួកគេស្គាល់តែចំនួនអ្នកទស្សនា (Viewers) ឡេីងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ! ។ដូច្នេះសូមប្អូនកុំអស់សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍ ន៍ខ្លួនអោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាពពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ ដោយសេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







