Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្តសញ្ញាណ​នារី​រងគ្រោះ​ដែល​ឃាតករ​សម្លាប់​ដាក់​ក្នុង​ធុង​ក្លាស្សេ​

spot_img

​ភ្នំពេញ ​៖​ នារី​វ័យក្មេង​ម្នាក់​ដែល​ត្រូវ​ឈា​តករ​សម្លាប់​កាប់​ជាច្រើន​កាំបិត​នៅលើ​ដងខ្លួន​រួច​ញាត់​បញ្ចូល​ក្នុង​ក្លាស្សេ​ទឹកកក
​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាច់ញាតិ​ឃើញ​និង​ស្គាល​អត្តសញ្ញាណ​នារី​រងគ្រោះ​ហើយ​។​

​តាម​ការ​បញ្ចាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ​យឿន ធានី អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្ន​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា នារី​រងគ្រោះ ត្រូវ​ឈា​តករ​សម្លាប់ យក​ដា​ក់​ក្នុង​ធុង​ក្លាស្សេ​ពណ៌​ក្រហម យកទៅ​ទម្លាក់ចោល នៅក្បែរ​ស្ពាន​ព្រែក​តា​មាក់ ស្ថិតក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×