ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកកួយ សៅ នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះ បានសម្រេច ឃុំខ្លួនជនជាប់ចោទ ឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ បទ. ទារុណកម្ម និងអំពើឃោរឃៅ ដោយប្រើទឹកអាស៊ីតខ្លាំង តាមមាត្រា១៩ នៃច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង បណ្តោះអាសន្នរង់ចាំបើសវនាការពេលក្រោយ។

តាមមាត្រា១៩ នៃច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង បទទារុណកម្មនិងអំពើឃោរឃៅ ដោយប្រើអាស៊ីតខ្លាំង ដែលប្រព្រឹត្តទៅលើបុគ្កលណាមួយ ត្រូវផ្តន្ទាទាទោសដាក់ពន្ធនាគារ ពី២០ឆ្នាំទៅ៣០ឆ្នាំ (ប្រសិនតុលាការរកឃើញកំហុស តាមបទចោទប្រកាន់មែន)។
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ឈ្មោះហេង ចាន់ឌី អាយុ៤៣ឆ្នាំ ទៅតុលាការក្រុងករណីចាក់ទឹកអាស៊ីត ចាក់ស្រោចលើប្រពន្ធ ឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ រត់គេចខ្លួនអស់រយៈពេល១ ឆ្នាំកន្លងមក។

សមត្ថកិច្ចការឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត កាលពីម៉ោង៥និង ៣០ ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ខណៈពេលកំពុងធ្វើចត្តាឡីស័ក នៅក្នុងភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបញ្ជូនមកខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីជាប្រពន្ធដែលរងគ្រោះព្រោះស្នាដៃប្ដីកំណាចខាងលើនោះឈ្មោះលី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់។
មុនពេលចាប់ខ្លួនជនបង្កជាប្ដី (មិនបានរៀបការស្របច្បាប់ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នសមត្ថកិច្ចស្រុក ក្រូចឆ្មាបានបញ្ជូន ពន្ធនាគារព្រៃស(ម១) រង់ចាំបើកសវនាការកាត់ទោស តាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN







