Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋនៅភ្នំពេញ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៨ខែកក្កដា

ភ្នំពេញ ៖ រាជធានីភ្នំពេញនឹងបញ្ចប់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ខែកក្កដាខាងមុខ ខណៈដែលការចាក់ជូនពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើង បានចំនួន ១១ ខណ្ឌហើយ ក្នុងចំណោមខណ្ឌទាំង ១៤ ដោយខណ្ឌខ្លះបានចាក់រួចរាល់ និងខណ្ឌខ្លះទៀត កំពុងដំណើរការចាក់យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។ នេះបើតាមបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី៨ខែមិថុនា នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានធ្វើឡើងថា សម្រាប់រាជធានីភ្នំពេញ យើងនឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ ត្រឹមថ្ងៃទី៨ខែកក្កដាខាងមុខនេះហើយ បន្ទាប់ពីនេះក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា នឹងបន្តយកវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណា ដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងអស់ គេចផុតបាននូវកាេរីករាលដាល នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨មិថុនានេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ បានជាង១លាន៥សែននាក់ រួចហើយ។

គួររំលឹកដែរថា៖កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែល ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×