Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំមែន ! ប្រធានាធិបតីបារាំង ត្រូវបានបុរសម្នាក់ ស្ទុះទះ១កំផ្លៀង យ៉ាងចាស់ដៃ ខណៈលោកកំពុងតែ… (វីដេអូ)

ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានបុរសម្នាក់នៅក្នុងហ្វូងមនុស្ស ទះកំផ្លៀងមួយដៃយ៉ាងធ្ងន់ ខណៈលោកបានចូលទៅស្វាគមន៍រាក់ទាក់ទៅកាន់មហាជន ក្នុងដំណើរបំពេញទស្សនកិច្ចនៅភាគអាគ្នេយ៍ នៃប្រទេសបារាំង កាលពីថ្ងៃអង្គារ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

យ៉ាងណាមិញ វីដេអូដែលកំពុងត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមនេះផងដែរ បានបង្ហាញឲ្យឃើញលោក Macron បានរត់សំដៅទៅកាន់របងដែក ហើយចាប់ដៃបុរសម្នាក់ នៅក្នុងចំណោមហ្វូងមនុស្ស ដើម្បីស្វាគមន៍រាក់ទាក់ ស្ថិតនៅភូមិ Tain-l’Hermitage ក្នុងតំបន់Drôme នៃប្រទេសបារាំង។

តែទោះយ៉ាងណា មិនជាយ៉ាងម៉េច ស្រាប់តែបុរសពាក់អាវយឺតពណ៌បៃតងនោះ បានទះកំផ្លៀងលោក Macron មួយដៃយ៉ាងធ្ងន់ ហើយភ្លាមៗនោះ លោកប្រធានាធិបតី ក៏ត្រូវបានកងអង្គរក្ស បានទាញចេញយ៉ាងលឿន ដើម្បីគេចផុតពីការបន្តវាយប្រហារពីបុរសរូបនោះ។

លោក Macron បានប្រាប់កាសែតបារាំង Le Dauphiné ថា “យើងមិនត្រូវអនុញ្ញាត ឱ្យមនុស្សប្រើអំពើហឹង្សាជ្រុលហួស ក្នុងការការជជែកដេញដោលគ្នា ជាសាធារណៈឡើយ ពួកគេមិនសមធ្វើបែបនេះឡើយ”។

បន្ទាប់មក លោកបានហៅករណីនេះថា ជាព្រឹត្តិការណ៍ដាច់ដោយឡែក មិនពាក់ព័ន្ធរឿងអ្វីផ្សេងនោះទេ ហើយលោកថា «ខ្ញុំនៅតែបន្តដំណើរទស្សនកិច្ចមួយនេះជាធម្មតា ដោយពុំមានអ្វីមករេរាំងនោះទេ»។

ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Valence បានប្រាប់ទូរទស្សន៍ CNN ថា បុរសអាយុ ២៨ ឆ្នាំ ចំនួន ២ នាក់ ក្នុងនោះរួមទាំងបុរសដែលទះកំផ្លៀងលោក Macron និងម្នាក់ទៀតរួមដំណើរជាមួយម្នាក់ទៀត ត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសរួចហើយ ពីបទប្រើអំពើហិង្សាប្រឆាំងនឹងបុគ្គលកាន់អំណាច នៅទីសាធារណៈ។

ចំពោះមូលហេតុនៃហេតុការណ៍ដ៏ព្រហើននេះផងដែរ គេនៅពុំទាន់ដឹងច្បាស់នៅឡើយនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×